សៀមរាប : ប្រជាពលរដ្ឋនៅភូមិខ្វាវចំនួន១០០គ្រួសារបានបង្កើតជាសមាគមមួយដើម្បីធ្វើផ្លូវ ស្ពាន ឆ្លងកាត់ទៅវាលស្រែអូរផ្កា ភូមិអូរព្រះត្រពាំងដែលជាភូមិចាស់ពីបូរាណមានប្រាសាទបូរាណមួយដែលគេហៅឈ្មោះថាប្រាសាទត្រពាំងប្រាសាទ ។
ភូមិនេះនៅឆ្ងាយពីសាលាឃុំខ្វាវប្រមាណ១៨គីឡូមែត្រ។ ការរៀបចំធ្វើនេះដោយសារតែប្រជាពលរដ្ឋធ្វើដំណើរទៅបង្ករបង្កើនផលដំណាំស្រូវជួបការលំបាកនឹងមានអូរមួយឈ្មោះអូរផ្កាមានជំរៅជ្រៅនូវពេលរដូវវស្សាប្រជាពលរដ្ឋដែលមានស្រែនៅទីនោះមិនអាចធ្វើការដឹកជញ្ជូនសំភារះឆ្លងកាត់បានស្រួលទើបនាំគ្នាបង្កើតជាសមាគមក្នុងភូមិខ្វាវ ឃុំខ្វាវ ដែលស្ថិតនៅក្នុងស្រុកជីក្រែងខេត្តសៀមរាបតែម្តង។
អ្នកដែលមានស្រែនៅទីនោះប្រមូលថវិការបានចំនួន១១៨.៨៦៦០០រៀលដើម្បីយកទៅជួលគ្រឿងចក្រកសាងផ្លូវលំនឹងស្ពាននៅទីនោះ។ការរៀបចំធ្វើផ្លូវនិងស្ពានចាប់ផ្តើមតាំងពីថ្ងៃទី០៩ខែវិច្ឆិការឆ្នាំ២០១៣ដែលមានស្ពានប្រវែងបណ្តោយ១៦ម៉ែត្រទទឹង៤ម៉ែត្រធ្វើអំពីឈើ ចាក់ដីគ្រួសក្រហមប្រវែង១០០០ម៉ែត្ររួចជាស្ថារពរនៅថ្ងៃទី៣០ខែមិនាឆ្នាំ២០១៤អស់ថវិការសរុបចំនួន១៥៦៤០៩០០រៀល។
ក្រោយពីបានកសាងរួចជាស្ថារពរ ប្រជាពលរដ្ឋ សមាគមភូមិខ្វាវបានឯកភាពគ្នាជាមួយលោកមេភូមិ មេឃុំ គណកម្មការ អាចារ្យវត្ត តាជីយាយជីនិមន្តព្រះសង្ឃវត្តព្រះធាតុធ្វើពិធីបុណ្យឆ្លងផ្លូវ នឹង ស្ពានក្នុងថ្ងៃទី២១នឹង២២ខែមេសាឆ្នាំ២០១៤នេះដើម្បីបង្ហើយកិច្ចផងដែរ។
ការកសាងផ្លូវនឹងស្ពាននេះ ប្រជាពលរដ្ឋសមាគមភូមិខ្វាវ ឃុំខ្វាវនៅជំពាក់ថ្លៃគ្រឿងចក្រចំនួន.៣៧.៥៤៩០០រៀលទៀត ហេតុនេះសំណូមពរដល់ ឯកឧត្តម. អ្នកឧកញ្ញា. លោកជំទាវ. អស់លោក. លោកស្រីព្រមទាំងសប្បុរសជន ជិតឆ្ងាយមេត្តាជួយចាប់មាឃផល កុសលផលបុណ្យក្នុងការកសាងស្ពាន នឹង ផ្លូវលំមួយខ្សែនេះតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។