(ខេត្តព្រៃវែង) ៖រដូវបិទនេសាទបានចូលនមកដល់គឺនៅពេលដែលត្រីត្រូវពងកូន ហើយច្បាប់ជលផលមិនអនុញ្ញាតិអោយប្រជានេសាទប្រើឧបករណ៍ខ្នាតធំ រឺក៏ល្មើសច្បាប់ជាដាច់ខាត។ ប៉ុន្តែបទល្មើសនេសាទនៅស្រុកពាមរក៍កើតមានព្រោងព្រាតតាមដងទន្លេមេគង្គ មន្ត្រីជំនាញជលផលដើរប្រមូលលុយពីបទល្មើសយ៉ាងសប្បាយ ទោះបីបទល្មើសកើតពេញទឹសកដី ទាំងរដូងបើក និងរដូវបិទនេសាទ ក៏លោកនាយសង្កាត់មិនដែលខ្វល់ រឺគិតថា ខ្លួនជាមន្ត្រីជលផលម្តងណានោះទេ ។
បច្ចុប្បន្ន លោកនាយសង្កាត់ជលផលស្រុកពាមរក៍កំពុងតែធ្វើការខុសពីតួនាទីរបស់ខ្លួន មិនមែនការពារមច្ឆាជាតិ បែជាដើរប្រមូលលុយពីបទល្មើសជាថ្នូមិនបង្ក្រាប ទោះបីបទល្មើសកើតមានពេញអាណាចក្ររបស់ខ្លួន ក៏លោកមិនខ្វល់ដេរ។ ហើយអ្វីដែលលោកនាយសង្កាត់ខ្វល់គឺអោយជនជាតិវៀតណាមកៀងគប្រមូលអ្នករកស៊ីបទល្មើសអោយបានច្រើនចូលមកក្នុងសង្កាត់របស់ខ្លួន ដើម្បីប្រមូលលុយពីបទល្មើសអោយបានច្រើន គឺកាន់តែប្រសើរ។
ប្រភពពីប្រជានេសាទជនជាតិវៀតណាមម្នាក់រកស៊ីបទល្មើសតាមដងទន្លេមេគង្គបានប្រាប់កម្ពុជាថ្មីអោយដឹងថា រូបគាត់ និងក្រុមជនជាតិវៀតណាមដែលរករបរនេសាទមាន៖ យ៉ាងកែវ មងគ្របបីជាន់ និងឆៃរ៉ា តាមដងទន្លេមេគង្គក្នុងទឹកដីស្រុកពាមរក៍ ក្នុងមួយទូកត្រូវបង់ជូនលោកនាយសង្កាត់ ៣០០ដុល្លា(បីរយដុល្លាអាមេរិក) ក្នុងរយះពេល ៣ខែ ហើយជនជាតិវៀតណាមរូបនោះអោយដឹងទៀតថា គាត់មករកស៊ីនេសាទក្នុងទឹកដីស្រុកពាមរក៍យូរឆ្នាំមកហើយ រកស៊ីបានសុខស្រួលណាស់ ព្រោះមេជលផលជាអ្នកកាងមានរឿងអ្វីត្រូវខ្លាច ។
ជាការពិតណាស់ បើសិនមិនត្រូវដងត្រូវផ្លែជាមួយលោកនាយសង្កាត់ជលផលពាមរក៍នោះទេ អ្នករកស៊ី បទល្មើសមិនអាចរករបរខុសច្បាប់បានយ៉ាងរលូនរាប់ឆ្នាំមកហើយបានឡើយ ។
ពាក់ព័ន្ធករណីខាងលើកម្ពុជាថ្មី ព្យាយាមសូមការបំភ្លឺពីលោកនាយសង្កាត់ជលផលពាមរក៍ផងដែរ តែមិន អាចទំនាក់ទំនងបាន ៕