ខេត្តសៀមរាប៖ ដើម្បីអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ ផ្នែកជំនាញកសិកម្មដែលមានគម្រោង ( កាអភិវឌ្ឍន៍ក្រុមកសិករដាំ បន្លែ និង ឈើហូបផ្លែ ដើម្បីលើកកម្ពស់គុណភាពការផលិត និង ផលិតផលកសិកម្មនៃប្រទេសកម្ពុជា ) ត្រូវបាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយនាយកដ្ឋានទំនាក់ទំនងការ បរទេស (TICA) នៃក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ បានអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការផ្នែកជំនាញ រវាង ប្រទេសទាំងពីរអង្គសិក្ខាសាលានេះត្រូវបានធ្វើឡើងនៅស្ថានីយ៍ពិសោធន៍កសិកម្មទឹកវិល។ ក្នុងអង្គសិក្ខាសាលានោះដែរក៏មានការចូលរួមពីកសិករថៃដែលទទួលបានជ័យលាភីផ្នែកការអភិវឌ្ឍន៍ភូមិ ទេសចរណ៍កសិកម្ម ការអភិវឌ្ឍន៍ផ្លែស្វាយ ដើម្បីនាំចេញក្រៅប្រទេស និង ការធ្វើកសិកម្ម តាមបែបកសិកម្មគ្រប់ គ្រាន់ ហើយក៏ជាគោលបំណងក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ រវាងកសិករកម្ពុជា ដើម្បីឲ្យមានការអភិវឌ្ឍ កាន់តែល្អប្រសើរឡើងផងដែរ ។
មានប្រសាសន៍បើកអង្គសិក្ខាសាលានោះ លោក នួន យ៉ា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទ ខេត្ត បានលើកឡើងថា គម្រោងជួយកសិករកម្ពុជា មានបច្ចេកទេសផ្នែកកសិកម្មដែលសមរម្យ និង ការរួមក្រុម កសិករ ដើម្បីអភិវឌ្ឍន៍រួមគ្នាឲ្យកាន់តែរឹងមាំទៀតផង ។ លោកបានបន្តទៀតថា ការបង្កើតជាមជ្ឈមណ្ឌលសិក្សាផ្នែក កសិកម្មលើបន្លែ និង ឈើហូបផ្លែ ដែលមានគុណភាព និង ការស្រាវជ្រាវផ្នែកកសិកម្ម ដ៏សមរម្យមួយ ក្នុងខេត្ត សៀមរាប ដើម្បីជាគំរូដល់កសិករផ្សេងទៀតនៅកម្ពុជា ។ ក្នុងកិច្ចសហប្រតិបត្តិការនេះ បានធ្វើឲ្យការទំនាក់ទំនង រវាងប្រទេសទាំងពីរ ក្នុងនាមមិត្តជិតខាងដ៏ល្អរវាងគ្នា នឹងគ្នា នៃកិច្ចសហប្រតិបត្តិការល្អទៅអនាគតផងដែរ ។ លោក ក៏បានលើកផងដែរ ពីការរួមសហការពីមហាវិទ្យាល័យកសិកម្ម នៃសាកលវិទ្យាល័យ ឧប៊ុនរាជធានី ប្រទេសថៃ និង មន្ទីរកសិកម្មខេត្តសៀមរាប ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៤ ដល់ ២០១៦ ក្នុងការអភិវឌ្ឍន៍ផ្នែកគុណភាព និង ការរួមក្រុមកសិករ នៅស្រុកបន្ទាយស្រី និង ក្រុងសៀមរាប ដែលមានកសិករចូលរួមក្នុងគម្រោង ៤ភូមិ មាន៨០នាក់ ដោយមានការបណ្តុះបណ្តាលទាំង មន្ត្រីជំនាញកសិកម្ម គ្រូបង្គោលកសិករ និង កសិករទាំងក្នុង និង ក្រៅប្រទេស ។ ម្យ៉ាងទៀត លទ្ធផលនៃកិច្ចសហប្រតិបត្តិការនៅឆ្នាំដំបូង គឺបានបញ្ជាក់ឲ្យឃើញ កសិករមានការ អភិវឌ្ឍន៍រួមក្រុមឡើង និង មានការអភិវឌ្ឍន៍គុណភាពលើការផលិត ផលផលិតផ្នែកកសិកម្ម រួមមានបន្លែ ឈើហូបផ្លែ ដើម្បីកែច្នៃយកទៅលក់នៅតាមទីផ្សារ ។ ជាក់ស្តែងក្នុងឆ្នាំទី២របស់គម្រោង ឆ្នាំ២០១៥ មន្ត្រីកសិកម្ម និង កសិករមកពីបណ្តាខេត្ត បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ បានទទួលនូវវគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ ៕