ខេត្តកំពត៖ បុរសវយ័ចំណាស់ជនជាតិវៀតណាមម្នាក់ បើកម៉ូតូកង់បីធំឆ្នៃម៉ាស៊ីនឡានដឹកបន្លែ
ពីប្រទេសវៀតណាម មកដាក់ឲ្យម៉ូយតាមផ្សារក្នុងស្រុកជាប់ព្រំដែនប៉ែកខាងកើត បានជួបឧបត្ថទ្ទវហេតុមួយ ដោយម៉ូតូក្រឡាប់ធ្លាក់ប្រឡាយស្នាមភ្លោះ បណ្តាលឲ្យបុរសជនជាតិវៀតណាមរូបនោះរងរបួសយ៉ាងធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនិងអ្នកធ្វើដំណើរនៅកន្លែងកើតហេតុ។ ហេតុការនេះកើតឡើងកាលពីល្ងាចថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៥កន្លងមក នៅលើកណាត់ផ្លូវលេខ៣១កំពង់ត្រាច -ផ្លូវបែកគូស(ត្រាំកក់តាកែវ) ស្ថិតក្នុងភូមិកោះ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពុងត្រាច។ ក្នុងករណីកើតហេតុខាងលើបើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថាៈ នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិវៀតណាមម្នាក់ដែលគេធ្លាប់ស្គាល់ជាអ្នករកស៊ីដឹកបន្លែដាក់ឲ្យម៉ូយតាមផ្សារក្នុងស្រុកប៉ែកខាងកើតជាប់ព្រំដែន បានបើកម៉ូតូកង់បីឆ្នៃម៉ាស៊ីនឡាន(ម៉ូតូធំ)យ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង ដោយម៉ូតូហុយផ្សែងទ្រលោមខុសពីធម្មតា ឃើញដូច្នេះបុរសអ្នកបើកបរមានការសង្សយ័ថាម៉ូតូឆ្លងចរន្តភ្លើងភយ័ក៍លោតចេញពីម៉ូតូទាំងកំពុងមានល្បឿន បណ្តាលឲ្យម៉ូតូរេចង្កូតធ្លាក់ចូលប្រឡាយស្នាមភ្លោះក្រឡាប់ផ្ងារជើងក្នុងប្រឡាយ រីឯបុរសអ្នកបើកបរបានរងរបួសសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុបណ្តាលឲ្យមានការផ្ញាក់ផ្អើលដល់អ្នកស្រុកនិងអ្នកដំណើរមកជួយសង្គ្រោះ។ ប្រភពពីសាក្សីដដែលឲ្យដឹងថាៈ ជនរងគ្រោះមានឈ្មោះ អុងឃីត ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិ ចាមឺយ ឃុំដេលីម ស្រុកហាទៀង ខេត្តគៀងយ៉ាង(ប្រទេសវៀតណាម)។
ប្រភពបន្តថាៈក្រោយពេលអ្នកជួយសង្គ្រោះធ្វើចលនាបានដឹងខ្លួនក៍ត្រូវបានពលរដ្ឋខ្មែរដែលធ្លាប់ស្គាល់បុរសរងគ្រោះរូបនោះយកម៉ូតូដឹកទៅជួយសង្គ្រោះភ្លាមៗ
នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម ៕