ខេត្តកំពត៖ កំលាំងកងរាជអាវុធហត្ថខេត្តបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែងដោយឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់ពីបទប្រើប្រាស់និងជួញដូរគ្រឿងញៀនរួមទាំងវត្ថុតាងមួយចំនួនទៅតុលាការនៅចំណុចផ្ទះសំណាក់បូកគោបៃតង ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពតកាលពីវេលាម៉ោង១០,៣០នាទីយប់ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៥ ។លោកវរៈសេនីយ៏ឯកសៀក អាង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានអោយដឹងថាៈជនសង្សយ័ទាំងពីរនាក់ ដែលជួញដូរនិងប្រើប្រាស់គ្រឿងញៀនទី១-ឈ្មោះ លាម ដារ៉ា ភេទ ប្រុស អាយុ២៣ ឆ្នាំ មានទីលំនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត(ជួញដូរ) ទី២- ឈ្មោះ ម៉ា សូនីតា ភេទ ស្រី អាយុ ២២ឆ្នាំ មានទីលំនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ(ប្រើប្រាស់) ។ដោយដកហូតវត្ថុតាងមួយចំនួនមានដូចជាថ្នាំញៀនប្រភេទម៉ាទឹកកកមួយកញ្ចប់តូច ទូរសព្ទ័ដៃម៉ាក អិនចុចពិល ២ គ្រឿង ឧបករណ៍ប្រើប្រាស់មួយកំប្លេរនិងម៉ូតូម៉ាក អ៊ែប្លែតមួយគ្រឿង។លោកមេបញ្ជាការរងបានបន្ថែមទៀតថាៈ បន្ទាប់ពីធ្វើការសាកសួរជនសង្សយ័ដើម្បីឈានទៅចាប់ខ្លួនមេក្លោងជួញដូរនិងបក្ខពួកបន្តរអស់រយៈពេលជាច្រើនម៉ោងរួចមកការិយាលយ័ស្រាវជ្រាវនិងយុត្តិធម៌កងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនារសៀលថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៥ នេះ ៕