ខេត្តតាកែវ៖ ក្មេងស្រីឈ្មោះម៉េង លីហុង អាយុ៥ឆ្នាំដែលបាត់ខ្លួនកាលពីថ្ងៃទី១៩ខែកក្តដា ឆ្នាំ២០១៥កន្លងទៅ ពេលនេះត្រូវបានជនសង្ស័យយកមកប្រគល់ឲ្យក្រុមគ្រួសាររបស់នាងវិញ តែមិនទាន់ដល់ផ្ទះផងត្រូវប្រជាពលរដ្ឋចាប់ក្របួចឲ្យសមត្ថិកិច្ចនិងចង់ប្រហាជីវិតក្រៅប្រពន្ធ័តុលាការទៀតផង។ ជនសង្ស័យដែលនាំកុមារីអាយុ៥ឆ្នាំចេញពីផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្សទី១៩នោះមានឈ្មោះ គឿន ឥន ភេទប្រុស អាយុ៥៥ឆ្នាំ អតីតជាទាហ៊ាន រស់នៅភូមិចេក ឃុំក្រាំយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ បើតាមសម្តីលោកជុំ ឈឿន អធិការនគរបាល ស្រុកព្រៃកប្បាសបានឲ្យដឹងហេតុជនសង្ស័យឈ្មោះគឿន ឥន ដែលជាមនុស្សមានសតិមិនស៊ូវគ្រប់បានយកក្មេងស្រីរងគ្រោះខាងលើមកដាក់នៅក្នុងវត្តចារក្នុងឃុំចារ ស្រុកព្រៃកប្បាស បន្ទាប់ពីយកនាងទៅរយៈពេលបួនប្រាំថ្ងៃមកហើយនោះដើម្បីយកមកជូនឪពុកម្ដាយក្មេងស្រីវិញនៅល្ងាចថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៥ វេលាមម៉ោង២១ និង ០០នាទី។ លោកបន្ដទៀតថា ក្នុងពេលដែលជនសង្ស័យកំពុងនាំក្មេងមកដាក់នៅក្នុងវត្តចានោះ មានប្រជាពលរដ្ឋបានឃើញនិងស្គាល់ក្មេងស្រីរងគ្រោះក៏នាំគ្នាចាប់ជនសង្ស័យនិងបានរាយការណ៍ទៅសមត្ថកិច្ច ទើបកម្លាំងរបស់លោកចុះទៅដល់កន្លែង និង នាំខ្លួនជនសង្ស័យខាងលើមកប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំចាដើម្បីសាកសួរ។ពេលកម្លាំងរបស់លោកមិនទាន់ទាំងបានធ្វើការសាកសួរជនសង្ស័យខាងលើផង ស្រាប់តែមានប្រជាពលរដ្ឋដែលកើតការក្តៅក្រហាយចំពោះជនសង្ស័យដែលបាននាំក្មេងស្រីទៅនោះប្រមាណជាជាង៥០០នាក់ មានក្មេងចាស់ប្រុសស្រីបាននាំគ្នាធ្វើការឡោមព័ទ្ធប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចារដើម្បីចង់ប្រហារជីវិតជនសង្ស័យក្រៅប្រព័ន្ធតុលាការ តែដោយមានការពន្យល់ពីលោក (ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស) ទើបប្រជាពលរដ្ឋទាំងអស់នោះធ្វើការរំសាយវិញនៅវេលាម៉ោង២៤និង០០នាទី។ បើយោងតាមសម្ដីប្រពន្ធជនសង្ស័យដែលបានរៀបរាប់តាមទូរសព្ទ័ប្រាប់សមត្ថកិច្ចថា ប្ដីរបស់គាត់បានយកក្មេងស្រីខាងលើមកដល់ផ្ទះនៅល្ងាចថ្ងៃទី១៩ខែកក្តដា ហើយបានប្រាប់គាត់ថាឃើញដើរតាមផ្លូវឮដូច្នេះប្រពន្ធក៏នាំក្មេងស្រីទៅទិញសម្លៀកបំពាក់ពីរកំផ្លេរឲ្យក្មេងស្រីខាងលើនិងបានប្រាប់ប្ដីឲ្យយកក្មេងស្រីនេះមកប្រគាល់ជូនឪពុកម្ដាយគេវិញតែដោយសារភ្លៀងធ្លាក់រាល់ថ្ងៃនិងម៉ូតូជនសង្ស័យខូចផងនោះក៏មិនបានយកក្មេងស្រីមកភ្លាមៗនោះទេដោយទុកឲ្យនៅផ្ទះរហូតដល់ថ្ងៃកើតហេតុ។ បច្ចុប្បន្នក្មេងស្រីរងគ្រោះត្រូវបានប្រគាល់ជូនឪពុកម្តាយវិញហើយចំណែកជនសង្ស័យខាងលើមិនបានឆ្លើយសារភាពអ្វីនោះទេ ព្រោះនិយាយស្ដាប់គ្នាមិនបានហើយសមត្ថកិច្ចស្រុកព្រៃក្បាសកំពង់កសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តតាកែវចាត់ការបន្ដ៕