ខេត្តកំពង់ឆ្នាំង ៖ យុវជន២នាក់បង្កគ្រោះថ្នាក់ចរាចរណ៏តិចតួចមិនដោះស្រាយបានក្លែងជាបទល្មើសព្រហ្មទ័ណ្ឌ បន្ទាប់ពីយុវជន៣នាក់ស្រវឹងស្រាជិៈម៉ូតូទៅបុកម៉ូតូស្ត្រីរងគ្រោះ បណ្តាលអោយដួលទាំងអស់គ្នា ហើយយុវជនបង្កបានព្យាយាមលើកម៉ូតូជិៈគេចខ្លួន តែស្ត្រីរងគ្រោះបានស្រែកហៅអោយគេឯងអោយជួយចាប់ម៉ូតូនោះ ត្រូវក្រុមយុវជនទាំងនោះវាយទៅលើអ្នកជួយ ធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទៅអន្តរាគម ហើយត្រូវក្រុមក្មេងទាំងនៅតដៃនិងច្រានទ្រូងមន្ត្រីនគរបាលចេញទៀត សមត្ថកិច្ចក៏បានបន្ថែមកម្លាំងចាប់ជនសង្ស័យទាំងនោះបាន២នាក់ក្នុង ចំណោមគ្នា៣នាក់ចាត់ការតាមផ្លូវច្បាប់។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ នៅមុខរោងចក្រ M.V ស្ថិតក្នុងភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ ស៊ឹមសារិត អាយុ២២ឆ្នាំ មានទីលំនៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ឈ្មោះនេះសមត្ថកិច្ចវាស់ ជាតិអាកុល ឃើញ ០,៨៨ និង២.ឈ្មោះ កែវ វាសនា អាយ២២ឆ្នាំ មានទីលំនៅជាមួយគ្នា និងជាកម្មរោងចក្រ M.V ចំណែកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់។មុនពេលកើតហេតុ យុវជនឈ្មោះ ស៊ឹម សារិត បានបើកម៉ូតូម៉ាកស៊ុហ្សុយគីស្មាស់រីវ៉ូ គ្មានស្លាកលេខ ឌុបជនសង្ស័យម្នាក់ទៀតក្នុងដំណើរពីកើតមកលិច កាត់មុខរោងចក្រ M.V លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកម៉ូតូនារីរងគ្រោះឈ្មោះ សំ សោភី អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បណ្តាលអោយរងការខូចខាតបន្តិចបន្តួច។ក្រោយពេលកើតហេតុ ជនបង្កទាំង២នាក់បានព្យាយាមលើកម៉ូតូឡើងបំណងជិៈចេញពីកន្លែងកើតហេតុ តែត្រូវស្ត្រីរងគ្រោះស្រែកអោយគេជួយចាប់ ហើយត្រូវអ្នកបើកម៉ូតូកង់បី និងមនុស្សមួយចំនួនទៀតជួយចាប់ក៏ត្រូវ ឈ្មោះ ស៊ឹម សារិត និងបក្សពួកម្នាក់ទៀតដេញវាយអ្នកជួយគ្រប់គ្នា។ បន្ទាប់មកឈ្មោះ កែវ វាសនា ទៀតដែលទើបចេញពីរោងចក្រ បានមកជួយជនបង្ក ធ្វើអោយផ្អើលដល់សមត្ថកិច្ច នគរបាល បានចុះទៅអន្តរាគមន៏ ហើយជនសង្ស័យខាងលើបានតដៃជាមួយសមត្ថកិច្ចទៀត ទើបសមត្ថកិច្ចបន្ថែមកម្លាំងចាប់បានជនសង្ស័យបាន២នាក់ យកមកកាន់
អធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនិតិវិធី ដោយចោទបទល្មើស២ករណី គឺបង្ករគ្រោះថ្នាក់ចរាចរណ៏ ដោយមានជាតិអាកុលក្នុងខ្លួនកំរិតខ្ពស់ និងបង្កបទល្មើសព្រហ្មទ័ណ្ឌ និងរារាំងសមត្ថកិច្ច។ក្រោយពីវាស់ជាតិអាកុល និងសាកសួររួចហើយ សមត្ថកិច្ចបានរកឃើញឈ្មោះស៊ឹម សារិត ជាជនបង្កមានជាតិអាកុលខ្ពស់ បានសម្រចឃុំខ្លួនមួយយប់ជាបណ្តោះអាសន្ន នៅអធិការដា្នននគរបាលក្រុង ចំណែកឈ្មោះ កែវ វាសនា គ្រាន់តែជាអ្នកទៅជួយឃាត់ គ្មានជាតិអាកុលក្នុងខ្លួនសមត្កកិច្ចបានសម្រេចអោយត្រឡប់ទៅផ្ទះវិញ ។
ជនសង្ស័យឈ្មោះ ស៊ឹម សារិត ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ ពីបទបង្កហឹង្សាលើសមត្ថកិច្ចនគរបាល និងអ្នកដៃទៃ និងបទបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងបង្កអោយមានគ្រោះថ្នាក់ដល់ស្ត្រីរងគ្រោះ៕