ខេត្តព្រះសីហនុ៖រថយន្តដឹកដីចំនូន២គ្រឿងត្រូវបានមន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តចាប់ឃាតុទុកធ្វើការផាកពិន័យចំនូន១លានរៀលក្រោមបទចោទប្រកាន់ ធ្វើអាជីវកម្មគ្មានការទទូលខុសត្រូវ ដឹកដីមិនគ្រប តង់ ធ្វើឲ្យដីជ្រុះ ដីហ៊ុយរាយប៉ាយតាមដងផ្លូវសាធារណ៍ បង្ករផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ប៉ះ ពាល់បរិស្ថាន និងធ្វើឲ្យខូចគុណភាពខ្យល់ក្នុងបរិយាកាស។
លោក មុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់ឲ្យដឹងថានេះមិន មែន ជាលើកទី១នោះទេដែលលោកធ្វើការផាកពិន័យទៅលើរថយន្តដែលដឹកដី ខ្វះកាទទូល ខុសត្រូវមិន គ្រប តង់ជាហេតុធ្វើឲ្យដីជ្រុះរាយប៉ាយពេញដងផ្លូវសាធារណ៍បង្ករផលប៉ះពាល់បរិស្ថាន ប៉ះពាល់ សុខភាពប្រជាពលរដ្ឋទូទៅ។ការផាកពីន័យនេះធ្វើឡើងមានក្រដាស់ស្មាម វិក័យបត្រ័ត្រឹមត្រូវ ហើយ ប្រាក់ដែលបានមកពីរផាកពិន័យទាំងនោះគឺជាថវិការបង់ចូលរដ្ឋ ១០០ភាគរយតែម្តង ដោយការផាក ពិន័យ ធ្វើឡើងចាប់ពីកំរិត ១លាន រៀលរហូតទៅដល់ ១០លាន រៀលក្នុង១គ្រឿង។ ហើយជុំវិញ បញ្ហារផាក ពិន័យនេះ កន្លងមកក៍មានរថយន្តរបស់ក្រុមហ៊ុនធំៗដែលរកស៊ីធ្វើអាជីវកម្មដឹក ដីជា ច្រើនក្នុងខេត្ត ព្រះសីហនុដែលមិនគោរពច្បាប់ចរាចរណ៍បង្ករផលប៉ះពាល់បរិស្ថានលើទីសាធារណ៍ សុទ្ធសឹងធ្លាប់ត្រូវមន្ត្រីជំនាញបរិស្ថានធ្វើការផាកពិន័យរូចមកហើយផងដែរ។ហើយការផាកពិន័យបែបនេះនិងបន្តធ្វើរហូតបើរថយន្តដឹកដីនៅតែ
ល្មើសច្បាប់មិនអនុវត្តន៍តាមនៅសេចក្តីណែនាំ។គូរំលិកផងដែរថាកន្លងមកកាផាកពិន័យបែបនេះមិនធ្លាប់មានទេពីរមុនសំរាប់ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុមុនៗ ប៉ុន្តែរសំរាប់ លោក មុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុដែលទើបនិងឡើងថ្មីៗ បានប្រើប្រាប់ច្បាប់ផាកពិន័យទៅលើ រថយន្តគ្រប់ប្រភេទដែលបង្ករផលប៉ះពាល់បរិស្ថានតាមទី សាធារណ៍ រូមនិងគ្រប់សណ្ឋាគារ ផ្ទះសំណាក់ តូចធំ ក៍ដូចជាភោជនីយដ្ឋាន រម្យនីយដ្ឋានជា ច្រើនកន្លែងនៅលើទឹកដីខេត្តព្រះសីហនុ មួយចំនូន ដែល ពិនិត្យ ជាក់ស្តែងឃើញមានការបង្ហូរ កាកសំណល់ចាក់ចូលសមុទ្របំពុលបរិស្ថានក៍ត្រូវ បានធ្វើការផាក ពិន័យបានមួយចំនូន ហើយ ដែរ ដោយក្នុងនោះមានសណ្ឋាគារនិងការស៊ីណូធំចំនូន២កន្លែងក៍ត្រូវបាន ធ្វើការផាកពិន័យផងដែរ
ហើយបើធ្វើការសរុបទឹកប្រាក់ដែលបានមកពីផាកពិន័យក្នុងរយៈប៉ុន្មានខែ ដែលលោក មុត សុធារិទ្ធ ឡើងជាប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ មានចំនូនជិត១០០លានរៀល ហើយបង់ចូលថវិការជាតិ។ជាមួយគ្នានេះ លោក ជ្រា ថាវរិទ្ធមន្ត្រីជំនាញមន្ទីរសាធារណការណ៍និងដឹកជញ្ជូនខេត្តព្រះ សីហនុក៍បានធ្វើការបញ្ជាក់ផងដែរថាគ្រប់រថយន្តដែលធ្វើអាជីវកម្មដឹកដីឬដឹកទំនិញផ្សេងៗដែលប្រើប្រាស់លើដងផ្លូវសាធារណៈទាំងអស់ មុននិងចាប់ផ្តើមធ្វើសកម្មភាព ត្រូវតែទៅសុំច្បាប់អនុញាត្តិពីរមន្ទីរ សាធារណ៍ការណ៍ឲ្យរូចរាល់ជាមុនសិនទើបអាចចាប់ផ្តើមបាន ។លោក ជ្រា ថាវរិទ្ធ បានបញ្ជាក់ថាយ៉ាង ច្បាស់ថាច្បាប់ ខាងលើនេះធ្វើមិនអស់លុយនោះទេ ប៉ុន្តែរ
មានលក្ខខណ័ច្បាស់លាស់បើសិនជាការ ដឹកដីឬដឹកទំនិញផ្សេងៗបង្ករឲ្យមានការខូចខាតផ្លូវផ្នល់ ម្ចាស់រថយន្តត្រូវតែទទូលខុសត្រូវតាំងស្រុង ជុសជលសងវិញទាំងអស់ដោយគ្មានការតវ៉ា។គូរបញ្ជាក់ផងដែរថារថយន្តចំនូន២គ្រឿងដែលមន្ត្រីជំនាញមន្ទីរបរិស្ថានចាប់នៅរសៀលថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៥នេះ រូមមានទី១ពាក់ផ្លាកលេខក.៦១៨៧ .ភព.៣ រថយន្តទី២ពាក់ផ្លាកលេខ3A1905ព្រះសីហនុ ។រថយន្តទាំងពីគ្រឿងនេះជារថយន្តធន់ធំចំណុះ ១៤គូបជាកម្មសិទ្ធរបស់លោក ជូប រស្មើ។៕