សៀមរាប : កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដោយមានការចូលរួមសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចតាមបណ្តាមូលដ្ឋានមួយចំនួនក្នុងខេត្តសៀមរាបបានចុះប្រតិបត្តិការណ៍តាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យភេទប្រុសទាំងពីរនាក់នេះបានកាលពីថ្ងៃទី២១ និង ២២ ខែ កក្តដា ឆ្នាំ ២០១៥ កន្លងទៅ រួចយកមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណី ឃាតកម្មគិតទុកជាមុន ។ កម្លាំងសមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីថ្ងៃកើតហេតុកាលពីថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០១៥ កន្លងទៅ ជនសង្ស័យទាំងពីរនាក់នេះបានធ្វើសកម្មភាពហៅ ជនរងគ្រោះភេទប្រុសដែលមានអាយុ២០ឆ្នាំ ជា មិត្តនិងគ្នាអោយឌុបពួកគេពីស្រុកស្វាយលើខេត្តសៀមរាបសំដៅមកដល់ក្នុងព្រៃមួយកន្លែងក្នុងភូមិ ស្ថាសង្គ្រាម ឃុំ បាល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាបគណះពេលដែល ជនសង្ស័យទាំងពីរនាក់អោយជនរងគ្រោះឈប់ម៉ូតូសម្រាកបន្តិចទើបជនសង្ស័យទាំងពីរបាននាំគ្នាធ្វើសកម្មភាពដោយយកឈើ ១ ដុំ មកវៃលើជនរងគ្រោះដែលកំពុងអង្គុយរហូតដល់ស្លាប់រួចពួកគេបើកម៉ូតូរបស់ជនរងគ្រោះដែលមាន ហុងដា C ១២៥ ព័ណ៍ខ្មៅ សេរី ឆ្នាំ ២០០៨ នេះរត់គេចចូលមកក្នុងក្រុងសៀមរាបតែម្តង សមត្ថកិច្ចបានបន្តអោយដឹងទៀតថាបើទោះបីជាយ៉ាងណាក៏ដោយក៏ជនសង្ស័យទាំងពីរនាក់នេះមិនអាចរត់គេចពីសមត្ថកិច្ចជំនាញបានដែរ ។ ដោយនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តនូវករណីខាងលើពិតប្រាកដមែន បច្ចុប្បន្នទាំងជនសង្ស័យនិងវត្ថុតាងត្រូវបាន កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំណាត់ការទៅតាមផ្លូវច្បាប់ ហើយនៅរសៀលថ្ងៃទី២៣ ខែ កក្តដា ឆ្នាំ ២០១៥ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង
ពីរនាក់រួមនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បីដាក់ទោសតាមច្បាប់៕