​ធនាគារជាតិ​នៃ​កម្ពុជា​គម្រាម​ចាត់វិធានកា​រលេើ​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​មិន​ចុះ​អាជ្ញាប័ណ្ណ​

0

​ខេត្តបន្ទាយមានជ័យ៖ នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើការ​ផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍​រួម​រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្តល់​កម្ចី​មានការ​ប្រាក់​ខ្ពស់​។​ពិធី​នេះ​មានការ​ចូលរួម​លោក​ជា​ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​និ​សិ​ត្ស​ស​មិត្ត​កិច្ច​និង​មន្ត្រី​ជាច្រើន​នាក់​ទៀត​។​លោក​ជា​ចាន់តូ​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ដ៏​មានតម្លៃ​នេះ​ថា​ការ​ផ្សព្វ​ផ្សា​នេះ​បាន​រៀបចំឡើង​តាម​ស្មារតី​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​សេចក្តីថ្លែងការណ៍​រួម​កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៥ ដើម្បី​ផ្សព្វផ្សាយ​និង​image (1)ជម្រាបជូន​ដល់​សាធារណជន​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឲ្យ​បានដឹង​ច្បាស់​ថា បច្ចុប្បន្ន​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​សមាគមន៍​សប្បុរសធម៌ ឬ​ជា​សប្បុរសជន​មួយចំនួន​ដែល​បានធ្វើការ​ឲ្យ​ខ្ចីប្រាក់​តាម​ជនបទនិង​ទីប្រជុំជន ហើយ​តែងតែ​គេច​ចាត់​។​លោក ជា​ចាន់តូ​បញ្ជាក់ទៀតថា​គិត​ត្រឹម​ខែធ្នូ​ឆ្នាំ​២០១៤ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សរុប​មាន​ចំនួន​៣៩ ក្នុងនោះ​គ្រឹះស្ថាន​ចំនួន ៧ ត្រូវបាន​អនុញ្ញាត​ឲ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​និង​ប្រតិបត្តិការ​ឥណទាន​ជនបទ ដែល​ចុះបញ្ជី​នៅ​ធនាគារជាតិ​នៃ​កម្ពុជា មាន​ចំនួន ៣៨​។ ឥណទាន​ផ្តល់​ដោយ​imageគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ទឹកប្រាក់​សរុប ២​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ត្រូវបាន​ផ្តល់​ដល់​អតិថិជន ១,៨០ លាន​នាក់​ក្នុងនោះ​ស្ត្រី​មាន​ចំនួន​៨១%​។ ទន្ទឹម​នោះ ប្រាក់​បញ្ញើ​សរុប​មាន​ចំនួន​ប្រមាណ ៩០០​លាន​ដុល្លារ​អាមេរិក ដែល​ទទួលបាន​ពី​អតិថិជន​ជាង​១​លាន​នាក់​។ បន្ថែម​ពីនេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​កំពុង​ធ្វើ​ប្រតិបត្តិការ​ទូទាំង ២៥ ខេត្ត​-​ក្រុង ដោយមាន​បណ្តាញ​តំបន់​ប្រតិបត្តិការ នៅ​ថ្នាក់ស្រុក​ចំនួន ២.៣៣៨ ថ្នាក់ឃុំ​ចំនួន ១៦.១៧៣ និង​ថ្នាក់ភូមិ​ចំនួន ១០០.៣៤២​។​លោក​បាន​បន្ថែមថា ក្រៅពី​សេវា​ឥណទាន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏មាន​សេវា​មួយចំនួនទៀត​ដូចជា សេវា​ប្រាក់​សន្សំ សេវា​ផ្ទេរប្រាក់ សេវា​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ​និង​សេវា​ធានារ៉ាប់រង​ខ្នាតតូច​ជាដើម​។ សេវា​ទាំងអស់នេះ​ត្រូវបាន​ផ្តល់​ឲ្យ​អតិថិជន​ក្នុង​image (4)គោលបំណង​ជួយ​សម្រួល និង​បង្កើន​ស្ថានភាព​ហិរញ្ញវត្ថុ​គ្រួសារ​ក៏ដូចជា​អាជីវកម្ម​របស់គាត់​ឲ្យ​កាន់តែ​ប្រសើរឡើង​។ បច្ចុប្បន្ន​ក្នុងចំណោម​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​ទាំង​៣៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​ចំនួន ៤ បានផ្តល់​សេវាកម្ម​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ​សរុប​ចំនួន ១៨៩ ម៉ាស៊ីន ក្នុងនោះ​គ្រឹះស្ថាន ប្រា​សាក់​មាន ៨១ ម៉ាស៊ីន គ្រឹះស្ថាន​ហត្ថា​កសិករ​មាន ៧២ ម៉ាស៊ីន គ្រឹះស្ថាន​អេ​អឹម​ខេ​មាន ២៥ ម៉ាស៊ីន និង​គ្រឹះស្ថាន​ស្ថាបនា​មាន ១១ ម៉ាស៊ីន​។លោក​ជា​ចាន់តូ​បាន​ថ្លែង​ទៀតថា​ទោះបីជា​អត្រា​ការប្រាក់​របស់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មានការ​ថយចុះ​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​ធនាគារជាតិ​នៃ​កម្ពុជា នៅមាន​ការបារម្ភ​ពី អត្រា​ការប្រាក់​ខ្ពស់ ដែល​បណ្តាល​ឲ្យ​កូនបំណុល​ជំពាក់​បំណុល​រើខ្លួន​មិន​រួច ហិនហោច​ទ្រព្យសម្បត្តិ​និង​ចំណាកស្រុក​។​មូលហេតុ​ចម្បង នៃ​អត្រា​ការប្រាក់​កម្ចី នៅតែមាន​កម្រិត​ខ្ពស់​នេះ​គឺ​បណ្តាលមកពី​សកម្មភាព​ប្រតិបត្តិការ​របស់​អង្គការ មិនមែន​រដ្ឋាភិបាល សមាគម និង​ឈ្មួញ​ឲ្យ​ខ្ចី​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​ដែល​មិន​ស្ថិតក្រោម​ការត្រួតពិនិត្យ និង​មិន​ចុះបញ្ជី នៅ​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង ដើម្បី​ស្វែងរក​ប្រាក់ចំណេញ តាមរយៈ​ការធ្វើ​ប្រតិបត្តិការ មីក្រូimage (3)ឥណទាន​ជនបទ​។​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម និង​ឈ្មួញ​ឲ្យ​ខ្ចី​ចងការ​ប្រាក់ ក្រៅ​ប្រព័ន្ធ​ទាំងនោះ​បានចាត់ទុក​ខ្លួនឯង ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្របច្បាប់​និង​បានកំណត់​យក​អត្រា​ការប្រាក់​កម្ចី​ខ្ពស់​និង​ការ​គណនា​របៀប​សង ជា​របៀប​កេងចំណេញ ពី​ប្រជាពលរដ្ឋ​ជាមួយនឹង​ការផ្តល់​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ប្រាក់កម្ចី​និង​មិនបាន​វិភាគ​លទ្ធភាព​សង​របស់​អតិថិជន​ឲ្យ​បាន​ត្រឹមត្រូវ​។​ភាពងាយស្រួល​នេះ​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ប្រាក់កម្ចី​ពី​ប្រភព​ច្រើន ហើយ​ជា​លទ្ធផល នឹង​ធ្វើឱ្យ​ពួកគាត់​ជាប់​បន្ទុក​បំណុល​វ័​ន្ត​.​ក និង​គ្មាន​លទ្ធភាព​សងបំណុល​វិញ ហើយ​ទ្រព្យ​បញ្ចាំ​រួមមាន​ដីធ្លី ផ្ទះសម្បែង ដីស្រែ​របស់​ពួកគាត់​ត្រូវបាន​សមាគម ឈ្មួញ ឬ​អង្គការ​ស្វែងរក​ប្រាក់ចំណេញ​ទាំងនោះ​រឹបអូស​។​លោក​បាន​ថ្លែង​ទៀតថា​ដើម្បី​ទប់ស្កាត់​បញ្ហា​ដែល​បានកើត​ឡើង​នេះ​ក៏ដូចជា​ក្នុង​គោលបំណង​ដើម្បី​ជួយ​ការពារ​ប្រជាពលរដ្ឋ​ឲ្យ​ចៀស​ផុតពី​ការ កេងប្រវ័ញ្ច​ពី​សំណាក់​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម និង​ឈ្មួញ​ឲ្យ​ខ្ចី​ចងការ​ប្រាក់ មិន​ស្របច្បាប់​ទាំងនោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៥ ដើម្បី​បំភ្លឺ​image (2)មតិសាធារណៈ​ជ្រាបថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អាជ្ញាប័ណ្ណ ពុំមែន​ជា​របស់​រដ្ឋ​ទេ​ព្រមទាំង​ថ្កោលទោស​ចំពោះ​អង្គការ មិនមែន​រដ្ឋាភិបាល សមាគម និង​ឈ្មួញ​ឱ្យ​ខ្ចី​ចងការ​ប្រាក់​ទាំងនោះ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​កេងប្រវ័ញ្ច​នេះ​។ ក្នុងករណី​ដែល​ចង់​បន្តសកម្មភាព​ឱ្យ​ខ្ចីប្រាក់ អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម ឬ​បុគ្គល​ទាំងនោះ ត្រូវតែ​ធ្វើឡើង​ក្នុង​ក្របខណ្ឌ​ច្បាប់ ដោយ​ត្រូវ​ចូលខ្លួន​មកសុំ​ចុះបញ្ជី ឬ​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ ធនាគារជាតិ​នៃ​កម្ពុជា នឹង​ពិនិត្យ​គុណវុឌ្ឍិ​ច្បាស់លាស់ ត្រឹមត្រូវ ព្រមទាំង​ចុះ​ត្រួតពិនិត្យ ដល់ទី​កន្លែង​ជាមុន ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​សម្រេច​ផ្តល់​ឬ​មិន​ផ្តល់​អាជ្ញាប័ណ្ណ ឬ​ចុះបញ្ជី នៅ​ធនាគារជាតិ​នៃ​កម្ពុជា​៕