​នគរបាល​ដកហូត​បា​ន​គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ ​ពណ៌​ស​៣​កញ្ចប់​ពី​ជនសង្ស័យ​ម្នាក់​បន្លំ​ខ្លួន​រកស៊ី​លាង​ម៉ូតូ​

0

​ខេត្តព្រះវិហារ​៖យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តព្រះវិហារ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​កាលពី​ថ្ងៃទី​២៣​កក្កដា​២០១៥​ស្ថិតនៅ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​១​ស្រុក​ឆែប​។​ភ្នាក់ងារ​រាយការណ៍​អោយដឹងថា​ច្រកព្រំដែន​ទឹក​កំពង់​ស្រ​ទ្បៅ​ស្រុក​ឆែប​ជាប់​ស្រុក​មឿង​ខូង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ទ្បា​វ​ជា​ប្រភព​ចរាចរ​គ្រឿងញៀន​ឆ្លងដែន​លួចលាក់​ដ៍​ធំ​ប៉ុន្តែ​ជា​រៀងរាល់ឆ្នាំ​លទ្ធផល​បង្ក្រាប​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចំនួន​តិចតួច​បំផុត​។​
​លោក​មាឃ​សំ​អូន​ស្នងការរង​នគរបាល​ខេត្តព្រះវិហារ​ទទួលបន្ទុក​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​២៤​កក្កដា​ថា​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​និង​ចុះ​ឆែកឆេរ​ដល់​លំនៅដ្ឋាន​ជនសង្ស័យ​គឺ​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​៣P1​កញ្ចប់​ក្នុងនោះ​តូច​២​កញ្ចប់​និង​ធំ​១​កញ្ចប់​(​មិនទាន់បាន​ថ្លឹង​)​។​​លោក​ស្នងការរង​នគរបាល​ខេត្ត​បាន​បន្តថា​សមត្ថកិច្ច​កំពុង​ស៊ើបសួរ​ចម្លើយ​ជនសង្ស័យ​នៅ​ស្នងការដ្ឋាន​នគរបាល​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​វិនិច្ឆ័យ​ទោស​ទៅតាម​ផ្លូវច្បាប់​នៅ​រសៀល​ថ្ងៃទី​២៤​កក្កដា​នេះ​។​ជនសង្ស័យ​ឈ្មោះ​ឯក​សុខ​នូ​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​លាង​ម៉ូតូ​មាន​ទីលំនៅ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​៕