ត្រូវរ៉ូវ​គ្នា​សោះ បែរជា​ក្លាយខ្លួន​ជាប់ចោទ​ពីបទ​រំលោភ​ទៅវិញ

0

​ ​ខេត្តកំពង់ឆ្នាំង : នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៤ យុវជន​ឈ្មោះ ស៊ឹម ពៅ ហៅ ផាក់​ឡូ​វ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អូរសណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនមក​កាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង តាម​បណ្តឹង ស្ត្រី​ឈ្មោះ ភិន សារ៉េត អាយុ​២៤​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​១ ពីបទ​រំលោភ​សេព​សន្ធ​វៈ​បានសម្រេច ។ ​

យោងតាម​ចម្លើយ​យុវជន ស៊ឹម ពៅ ហៅ ផាក់​ឡូ​វ បានអោយដឹងថា កាលពី​យប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៤ រូបគេ​បាន​ជិះ​ម៉ូតូ​ទៅ​រាំ​ធុងបាស នៅ​ទំនប់​ឈ្វាំង ក្នុង​ឃុំ​រលាប្អៀរ ខណៈពេល​ពិធី​រាំ​ធុងបាស បានបញ្ចប់​គេ​បាន​ជួប​ស្ត្រី​ខាងលើ ដោយ​ស្ត្រី​ខាងលើ​សុំ​ជិះ​ម៉ូតូ​ទៅជា​មួយ​ពេលនោះ​ស្ត្រី​ខាងលើ​បាន​និយាយថា អោយ​រូបគេ​ដេក​ជាមួយ​ដោយ​សុំ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​

រៀល និយាយ​ត្រូវរ៉ូវ​គ្នា ជិះ​ម៉ូតូ​ទៅដល់​ពាក់​កណ្តាលផ្លូវ​ក៍​បាន​ដឹក​ដៃ​គ្នា​ទៅក្នុង​វាលស្រែ ហើយក៍​បានរួម​រក្ស​តែម្តង ដោយ​មិនមាន​ការបង្ខំ​ឡើយ នៅក្នុង​យប់នោះ​រូបគេ​បាន​ដេក​ជាមួយ​ស្ត្រី​ខាងលើ​បានសម្រេច​ចំនួន​៣​ដង ដោយ​ស្ត្រី​រូប​នោះបាន​យកលុយ​ពី​រូបគេ​ភ្លាមៗ​ចំនួន​ជាង​១​ម៉ឺន​រៀល លុះ​ព្រឹក​ឡើង​យុវជន​រូបនេះ​បាន​យកលុយ​ទៅអោយ​ស្រី្ត​ខាងលើ​ចំនួន​៩​ម៉ឺន​

រៀល​បន្ថែមទៀត ដោយ​មិន​មានរឿង​អ្វី​កើតឡើង លុះ​រំលង​បាន​១​ថ្ងៃ​ទើប​ស្ត្រី​ខាងលើ​ដាក់ពាក្យ​បណ្តឹង​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។ បច្ចុប្បន្ន​ចំពោះ​ករណី​រឿង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​កពុង​តែ​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ៕ ​ដោយ​លោក សុខ គឹម​សៀនSequence 01.Still001