​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ញី​ឈ្មោល ២​នាក់ ពាក់​ព័​ន្ឋ​ពី​ករណី ជួញដូរ នូវ​សា​ធារ​ញៀន​ខុសច្បាប់​ទៅកាន់​តុលាការ​

0

​ខេត្តសៀមរាបៈ កំលាំង​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានធ្វើការ​ចាប់ខ្លួន បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់​នៅ​ចំនុច​ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ពីបទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយឯក​ស្រី​យូ​រ៉ា និង​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក សំ រិ​ទ្ធ​សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​អនុវត្ត​វិធានការ​ញុះញង់​ធ្វើការ​ចុះបង្ក្រាប​បទល្មើស​ជាក់ស្តែង ។​​ ​ហេតុ​ការចុះ​ប្រតិបត្តិ​ការចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​២៦​ខែ​ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំនុច ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខណៈ​ពួកគេ​កំពុង​ចែកចាយ​តាមផ្លូវ​សាធារណៈ​។​​ ​លោក​វរសេនីយឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់ថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់​មា​នៈទី​១/​ឈ្មោះ ឡុ​ញ ប៊ុនធឿន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ មិន​ពិត​(​ជួញដូរ​) បច្ចុប្បន្ន​ស្នាក់នៅ​កើតហេតុ​ខាងលើ​ទី​២/​ឈ្មោះ សៀង រក្សា ភេទ​ស្រី អាយុ​១៨​ឆ្នាំ​មុខរបរ​សិស្ស បច្ចុប្បន្ន​ស្នាក់នៅ​ជនសង្ស័យ២នាក់ប្រុសស្រីភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម (​ចាត់ចែង​ឱ្យប្រើ​ប្រាស់​) ។​លោក​បន្តថា ក្រោយពី​ចុះបង្ក្រាប​រួចមក កម្លាំង​ជំនាញ​បាន​នាំយកមក​សួរ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​និង​ធ្វើ​ការដកហូត​វត្ថុតាង​រួមមានៈ ទូរ​សព្ទ័​ដៃ​៥​គ្រឿង ,​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​១​គ្រឿង​,​ស្លាក​លេខ​ម៉ូតូ​សៀមរាប​១.J ៣២១៨​សម្រាប់​ទុក​ដោះដូរ​១ ,​ស្លាក​លេខ​ឡាន​លាក់ទុក សៀមរាប​២.A០៩២០ និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​។​បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់​នឹង​វត្ថុតាង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំ​រឿន​បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៥​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕