​​ជនសង្ស័យ​ម្នាក់​កំពុង​ចែកចាយ​គ្រឿងញៀន ត្រូវបាន​កំលាំង​នគ​បាល​ក្រុង​សិរីសោភ័ណ​ឃាត់ខ្លួន​

0

​ខេត្តបន្ទាយមានជ័យ​៖ កលាំង​អធិការដ្ឋាន​នគ​បាល​ក្រុង​សិរីសោភ័ណ​បាន​ចុះ​ល្បាត​នៅ​ចំណុច​មុខ​ដេប៉ូ​ឈើ​ផ្សារ​ហ៊ុយ​ឡេង​បាន​ប្រទះឃើញ​មុខសញ្ញា​កំពុង​ជួញដូរ​គ្រឿងញៀន​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​បាន​មួយថង់​តូច​និង​គ្រឿង​ជក់​មួយចំនួនធំ​និង​ម៉ូតូ​១​គ្រឿង​ទៀតផង​។​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​ដេប៉ូ​ឈើ​ផ្សារ​ហ៊ុយ​ឡេង​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​វ​រះ​សេនីយ៍​ត្រី​សី​ុ​វ​សុជាតិ​អធិកា​នគ​បាល​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា​ជន​ជួញដូរ​គ្រឿងញៀន​នោះ​មានឈ្មោះ​ស៊ិន សុភា​រម្យ ភេទ ប្រុស អាយុ​២៣​ឆ្នាំ​ទីលំនៅ​ភូមិ​ព្រហូត​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​ជាតិ​បាន​និយាយ​បន្តថា​មុនពេល​កើតហេតុ​កំលាំង​នគ​បាល​ក្រុង​សិរីសោភ័ណ​មួយក្រុម​កំពុង​ល្បាត​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​កំពុងតែ​ចែកចាយ​ថ្នាំញៀន​ជាមួយ​គូកន​ត្រូវបាន​កំលាំង​នគ​បាល​បានធ្វើការ​ឃាត់ខ្លួន​និង​ដកហូត​វត្ថុតាង​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កូន​ថង់image (1) បំពង់​ទែ​ម៉ូ​ម៉ែត្រ​២​ដែកកេះ​២ ដប​ឆ្នៃ​សំរាប់​ជក់​ថ្នាំ​១​បំពង់​បឺត​២ និង​ម៉ូ​តួ​១​គ្រឿង​ម៉ាក​អាយ​ខន ពណ៌​កាប់​ស្តាំ​ង​គ្មាន​ផ្លាកលេខ​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​។​នៅមុខ​នគ​បាល​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​យក​គ្រឿងញៀន​ទៅ​លក់​ឲ្យ​គូកន​នៅ​ចំណុចកើតហេតុ ពិតប្រាកដ​ម៉ែន​។​ជនសង្ស័យ​ត្រូវបាន​កំលាំង​នគ​បាល​កសាង​សំនុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕