ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យបានកំពុងដណ្តើមទឹកគ្នាទាំងយប់ខ្លះលួចទៅបិទទ្វារទឹកហូរដោយសារតែកខ្វះទឹកបញ្ចូលដាក់ស្រែខ្លួននិងអ្នករស់នៅក្រោមគ្មានទឹកក្នុងការប្រើប្រាស់យ៉ាងខ្លាំង។ការដណ្តើមទឹកគ្នានេះកាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៥ នៅក្រុងសិរីសោភ័ណ នៅស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះនិងស្រុកភ្នំស្រុកជាដើមរហូតមកដល់យប់ថ្ងៃដដែលនេះក្រុមការងារក្រសួងធនធានទឹកបានឃើញរាល់សកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួនដែលចង់បានទឹកប្រើប្រាស់ប្រចាំគ្រួសារនិងកសិករកំពុងចង់បានទឹកស្រោចស្រពដំណាំស្រូវរបស់ពួកគាត់យ៉ាងខ្លាំងទៅវិញគឺនាំគ្នាលួចបិទទ្វារទឹក នៅសំណង់កាត់ប្រឡាយមេគោលបំណងឲ្យទឹកច្រាលចូលទៅក្នុងស្រែរបស់ពួកគាត់ តែប្រជាពលរដ្ឋរស់នៅខាងក្រោមគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់សំរាប់ប្រើក្នុងគ្រួសារនោះទេ។លោកចាន់យុត្ថាអ្នកនាំពាក្យក្រសួងធនធានទឹកបានថ្លែងឲ្យដឹងនៅយប់ថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៥នេះថាករណីប្រជាកសិករ ឈ្លោះគ្នាដណ្តើមទឹកយកទៅប្រើប្រាស់ខាងលើនេះបានកើតឡើងនៅតំបន់អាងទឹកត្រពាំងថ្ម ស្រុកភ្នុំស្រុក និងនៅស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។លោកបានបន្តថាក្រុមការងាររបស់លោកពេញមួយថ្ងៃនេះបានបើកទ្វារទឹក នៅសំណង់កាត់តាមប្រឡាយមេនៅតំបន់អាងត្រពាំងថ្មដើម្បីឲ្យទឹកហូរចាក់តាមប្រឡាយមេដើម្បីផ្តល់ឲ្យប្រជាកសិករនៅតំបន់ខាងក្រោមគឺស្រុកព្រះនេត្រព្រះ ប៉ុន្តែនៅពេលក្រុមការងារ របស់លោក បានចេញទៅផុត ស្រាប់តែមានប្រជាពលរដ្ឋបានលួចទៅបើកទ្វារទឹកបំណងយកប្រើនៅក្នុងតំបន់របស់ពួកគាត់ទៅវិញ ។លោកចាន់យុត្ថា បានបញ្ជាក់ទៀតថា ដោយមើលឃើញពីបញ្ហានេះកើតឡើងយ៉ាងដូច្នេះលោកបានសុំការជួយសហការពីលោកអភិបាលខេត្តបាត់ដំបង ភ្លាមៗនោះ លោក ច័ន្ទសុផល អភិបាលខេត្តក៏បានចាត់បញ្ជូនក្រុមការងារមកភ្លាមៗ មកជួយយាមប្រចាំការ នៅតាមទ្វារទឹក កុំឲ្យមានការលួចបើកបែបនេះទៀតបន្តទៅទៀតដើម្បីរក្សាទឹកទុកសំរាប់ផ្គត់ផ្គង់ដល់ប្រជាកសិករនៅខាងក្រោមដែលកំពុងខ្វះខាតទឹកយ៉ាងខ្លាំងលោកបានបន្តថាមូលហេតុខ្វះទឹកខ្លាំងយ៉ាងនេះព្រោះគ្មានភ្លៀងធ្លាក់ទាល់តែសោះចាប់ពីខែ៥រហូតដល់ខែ៧ទើបខ្វះទឹកយ៉ាងខ្លាំងដូច្នេះ៕