ហ៊ីយ៉ាន់ដាយ​ស្តា​រិច​ពន្លះ​ម៉ូតូ​ស្នូរ​ដូច​រន្ទះ​នៅ​ស្រុក​បាទី​

0

ខេត្តតាកែវ៖  បុរស​ម្នាក់​បានរ​ងរ​បួស​បាក់ជើង​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត និង​ម៉ូតូ ដែលមាន​ទិសដៅ​បញ្ច្រាស់ទិស​គ្នា ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង ១៨ និង ៤៥ នាទី ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ11800554_1605565439716606_4397139816151498424_n​បង្គោលគីឡូម៉ែត្រ​លេខ ៤៦-៤៧​ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ ។ តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ពួកគាត់​បានឃើញ​រថ​យន្ត និង ម៉ូតូ បើកបរ​បញ្ច្រាសទិស​គ្នា​ដោយ​រថយន្ត​បើក​ក្នុង​ល្បឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ មិនដឹង​ជា​យ៉ាងម៉េច​បានជា​រថយន្ត​រេ​ចង្កូត​ចូល​ផ្លូវ​ខាងឆ្វេង​ក៏​បណ្តាល​ឲ្យ​ប៉ះ​និង​ម៉ូតូ​១​គ្រឿង​ដែល​កំពុងបើក​បរដូច​គ្នា​ក្នុង​ល្បឿន​មធ្យម​មកពី​ទិស​ខាងជើង​មក​ត្បូង​បណ្តាល​ឲ្យ​ដួល​និង​បាក់ជើង​ខាងឆ្វេង​ម្ចា​ង​ទៅ​។ មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​បាទី បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ពៅ ភាស់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ពានមាស​ខាងលិច ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក សេ​១០០ (​កូរ៉េ​) ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​មកពី​ទិស​ខាងជើង បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​ខាងឆ្វេង ។ ចំ​ណែ​ឯ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ស្តា​រិច ពណ៌​ប្រផេះ ផ្លាកលេខ ភ្នំពេញ 2Q-6544 មកពី​ទិស​ខាងត្បូង បើកបរ​ដោយ​ឈ្មោះ លីន ហារី​យ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​២ សង្កា​ត​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពេល​ទទួលបាន​ព័ត៌មាន​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច​ចរាចរណ៍​ស្រុក​បាទី បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទី​ពេទ្យ ចំណែក​ម៉​និង​រថយន្ត​ត្រូវបានធ្វើ​កំណត់ហេតុ​ដកហូត​ទាំងពីរ​គ្រឿង យកមក​រក្សាទុក​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​បំពេញបែបបទ​ធ្វើការ​ដោះស្រាយ តាម​នីតិវិធី ៕
10996038_1605565469716603_99035444780550745_n