​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​រង​ការ​រិះគន់ថា​ក្រោយពី​បង្ក្រាប​រថយន្ត​ដឹកឈើ​ក្រ​ញ៉ូ​ង​ធ្ងើ​អោយ​បាត់បង់​ឈើ​អស់​ជាង​ពាក់កណ្ដាល​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ មន្ត្រី​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​រួមទាំង​កំលាំង​សមត្ថកិច្ច​ចំរុះ​ក្នុងស្រុក​បាន ស្ទាក់ចាប់​បង្ក្រាបបានរ​ថ​យន្ត​ឆ្លាម​មួយគ្រឿង​ផ្ទុក​បទល្មើស​ឈើ​ក្រ​ញ៉ូ​ង​ពេញប្រៀប រួមទាំង​តៃកុង​រថយន្ត​ម្នាក់​។ កាលពី​វេលា​ម៉ោង​៥​ទាបភ្លឺរ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំនុច​ភូមិ ព្រះ​ចំបក់ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​​រថយន្ត​ដែល​បាន​ផ្ទុក​ឈើ​ក្រ​ញ៉ូ​ង​ម៉ាក កាមរី​ឆ្លាម ពណ៌​ឈ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ​២C:5129 បើកបរ​ដោយ​ឈ្មោះ វ៉ាន់ សម្បត្តិ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ រស់នៅ​ភូមិ​ឃ្លាំង​កណ្ដាល ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង​។ រីឯ​ម្ចាស់​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ស្គាល់ឈ្មោះ អ៊ុង រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ។ ដែល​បាន​ទិញ​ឈើ​របស់​ឈ្មោះ ខុម ជឿន រស់នៅ​ភូមិ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​។​បើ​យោងតាម​សេចក្ដី​រាយ​ការ​ពី​សមត្ថកិច្ច​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ ដែល​ក្នុង​សកម្មភាព​បង្ក្រាប​បានឃើញ​គល់បញ្ជី​ទិញ​ឈើ​ក្រ​ញ៉ូ​ងរ​បស់​ឈ្មួញ​និង​របាយការណ៍ ជំនាញ​រដ្ឋបាល​ព្រៃឈើ​មានការ​ខុសប្លែកគ្នា ដោយ​គេ​សង្ស័យថា​មានការ​បាត់បង់​។​នៅក្នុង​គល់បញ្ជី​របស់​ឈ្មួញ​ចំនួន​ឈើ​៩ ជញ្ជីង ស្មើរ​៦៥​ដុំ មាន​ចំនួន​១១៤៨​គីឡូក្រាម រីឯ​របាយ​ការ​រដ្ឋា​បាល​ព្រៃឈើ​ពិនិត្យឃើញ​មាន​៣១​ដុំ ស្មើ​៦២៥​គីឡូក្រាម ដោយមាន​ការបាត់បង់​ឈើ​ចំនួន​៣៤​ដុំ និង​ទម្ងន់​៥២៣​គីឡូក្រាម​។​IMG-20150728-WA0020
​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ស្រុក​ត្រពាំង​ប្រាសាទ​ជាច្រើន​នាក់​ទៀត​បាន​រាយការណ៍​ថា ការបង្ក្រាប​របស់​មេព្រៃ​បានធ្វើអោយ​មានការ​បាត់​បង់​វត្ថុតាង​ឈើ​ក្រ​ញ៉ូ​ង​មួយចំនួន​ខាងលើ​ពិតប្រាកដ​មែន​។​​លោក សុង បញ្ញា មន្ត្រី​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​បានអោយដឹង​តាម​ទូរស័ព្ទ​ថា តួលេខ​ចំនួន​ឈើ​មាន​ពី​រថយន្ត​ក៏​ថា​បាន ពីព្រោះ​កំលាំង​សមត្ថកិច្ច​នៅ​ជួបជុំគ្នា​ទាំងអស់ ដោយ​ពិនិត្យឃើញ តែ​៣១​ដុំ មាន​ទម្ងន់​៦២៥​គីឡូក្រាម​។​
​លោក ញ៉ែម ណាយ​វ៉ាន់ នាយ​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល​៕