​កុមារី​ស្រី​អាយុ​២​ឆ្នាំ​ត្រូវស្លាប​ដែក​កង្ហារ​កែឆ្នៃ​បក់​កម្ទេច​ពោត​កាប់​ត្រូវ​ក្បាល​ ​បែក​លលា​ដ៏​ស្លាប់​នៅ​កន្លែងកើតហេតុ​

0

​ខេត្តកំពង់ឆ្នាំង ៖ កុមារី​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​ក្នុង​ក្តី​រន្ធត់ បន្ទាប់ពី​ត្រូវ​កង្ហារ​កែច្នៃ​បក់​កម្ទេច​ពោត កាប់​ពុះ​ចំ​កណ្តាល​ថ្ងាស​បណ្តាលអោយ​បែក​ដល់​បែក​លលាដ៍ ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​កោះ​ឫស្សី ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​នៅវេលា​ម៉ោង ៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ ខណៈ​ក្មេងស្រី​រូបនេះ​បាន​ដើរ​ជិត ស្លាប​កង្ហារ​ដែក​ដែល​កំពុង​វិល បក់​កម្ទេច​ពោត ។​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ស៊ីវ ថាវ អាយុ​២​ឆ្នាំ​​មាន​ឪពុក​ឈ្មោះ ព្រឿ​ន ថា អាយុ​៣០​ឆ្នាំ ម្តាយ​ឈ្មោះ គង់ ភី អាយុ​២៩​ឆ្នាំ គ្រួសារ​ខាងលើ​មាន​ទីលំនៅ ភូមិ​ឃុំ​កន្លែងកើតហេតុ​ខាងលើ ។​e2
ប្រភព​ដដែល​បាន​បន្តថាៈ មុនពេល​កើតហេតុ ឪពុកម្តាយ​ខាងលើ​បាន​យក​កង្ហារ មាន​ស្លាប​ដែក​កែឆ្នៃ ត ភ្ជាប់​ចេញពី​ម៉ាស៊ីន​គោយន្ត​ដែលមាន​ស្លាប​ម្ខាងៗ ប្រវែង​ជិត មួយ​ម៉ែត្រ មក​ដាក់​បញ្ឆេះ​គោយន្ត អោយ​កង្ហារ​វិល ដើម្បី​យក​ខ្យល់​ទៅ​បក់ រោយ​កម្ទេច​ពោត​។​ដោយសារ​មិន បាន​ប្រយ័ត្ន​កូនតូច អាយុ​២​ឆ្នាំ​ដែល​ចេះ​ដើរ​តេះតះ បាន​ដើរ​ទៅរក​កង្ហារ ហើយ​ត្រូវ​ស្លាក​កង្ហារ​វិល​កាប់​ចំ​ថ្ងាស់​បណ្តាលអោយ​បែក​ដល់​លលា​ដ៏​ក្បាល ស្លាប់​នៅនឹងកន្លែង​យ៉ាង​អាណោចអាធម្ម​។​លោក ប៉ាល់ ជឿន អធិការនគរបាល​ស្រុក​កំពង់លែង​បានអោយ​ថាៈ ចំពោះ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ ដែលមាន​ការធ្វេសប្រហែស បណ្តែតបណ្តោយ​អោយ​កូន​ស្លាប់​បែបa1នេះ គឺ​មិនទាន់​ត្រូវ​ទទួលទោស​​ទ​ណ្ឌ័​បែបណា​នោះទេ ព្រោះ​វា​ជា​កំហុស​អ​ចេតនា អ្នកណា​ក៏​ស្រឡាញ់​កូន​ដែរ ពេលនេះ​ក្រុមគ្រួសារ​ខាងលើនេះ​កំពុង​ធ្វើ​បុណ្យសព​កុមារី​រងគ្រោះ ក្រោម​ក្តី​សោកស្តាយ និង​មាន​វិប្បដិសារី យ៉ាងខ្លាំង​ចំពោះ​ការធ្វេសប្រហែស តែមួយ​ភ្លែត​បណ្តាលអោយ​កូន​ជាទី​ស្រឡាញ់ បាត់បង់​ជីវិត​។​លោក​អធិការនគរបាល​ស្រុក សូម​អំពាវ​ដល់ កសិករ​តាម​ដង​ទន្លេ ដែល​តែងតែ ប្រើម​ធ្យា​បាយ​ខាងលើនេះ​ដើម្បី​បក់​កម្ទេច​ពោត កម្ទេច​សណ្តែក និង​កសិផល​ផ្សេងៗ សូម​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​ពេល​ប្រើ​ឧ​បករ​ណ៏​កែឆ្នៃ​ដូចនេះ ដើម្បី​កុំ​អោយមាន​គ្រោះថ្នាក់​ដូចខាងលើ​នេះ​ទៀត​៕ a2