កំពត៖ ប្រជានេសាទជនជាតិខ្មែរឥស្លាមម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈទូកនេសាទវៀតណាមបើកបុក បណ្តាលឲ្យ កម្មករលើទូក ធ្លាក់ចូលទៅ ក្នុងទឹកសមុទ្រ កាលពីវេលា ម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ចំណុចខាងជើងកោះខ្ទះ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ ជនរងគ្រោះឈ្មោះ អៃ យ៉ូប ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរកម្មករ ទូកនេសាទ រស់នៅភូមិដូនតោក សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។តាមប្រភពព័ត៌មានពីប្រជានេសាទភូមិដូនតោកបានអោយដឹងថា÷ ជនរងគ្រោះក្រោយពីទូកវៀតណាមបុក បណ្តាលឲ្យធ្លាក់ ចូលទៅក្នុង ទឹកសមុទ្រនោះ ត្រូវបានក្រុមទូក នេសាទដូចគ្នាប្រមាណ ៥០គ្រឿង ទៅដល់ជួយ រុករកជនរងគ្រោះ ហើយក៏ប្រទះឃើញជនរងគ្រោះ នៅជិត កន្លែងកើតហេតុ បន្ទាប់មក ក៏ដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែអកុសល់ ជនរងគ្រោះ បានស្លាប់តាំងពីកន្លែងកើតហេតុមកម្ល៉េះ។បើតាមសមត្ថកិច្ចជំនាញបានឲ្យដឹងថា៖ចំណុចដែលទូកនេសាទវៀតណាមបុកទូកនេសាទ របស់ខ្មែរ នោះ គឺមិនទាន់បានកំណត់ខ្សែ បន្ទាត់ព្រំដែនទឹក នៅឡើយទេ គឺគេចាត់ទុកថាជាតំបន់សនៅឡើយ ភាគីខាងណា ក៏អាចទៅរកស៊ីនេសាទ នៅក្នុងតំបន់អស់ទាំងនោះបានដែរ។ប្រភពពីប្រជានេសាទផ្សេងៗទៀតទាំងជនជាតិខ្មែរឥស្លាម និងប្រជានេសាទខ្មែរ ក្នុង
សហគមន៍ខេត្តកំពត និងកែប បាននិយាយថា៖ កន្លងមកពួក ប្រជានេសាទក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត តែងតែដើរចេញ ទៅធ្វើនេសាទ នៅសមុទ្រ ដោយពួកគេធ្វើព្យុះភ្លៀង បង្កើតបញ្ហាជា ច្រើន ចំពោះអ្នកនេសាទ ដូចគ្នា ក្នុងខេត្តកំពត និងកែប ដូចជា មិនសហការជាមួយបណ្តាជំនាញ ពាក់ព័ន្ធ ផ្សេងៗ ដោយតាំងខ្លួនឯង ជាសមត្ថកិច្ចផង និងអ្នកនេសាទផង ដើរចាប់ទូកនេសាទតែ មិនដឹងខុសត្រូវឡើយ មិនតែប៉ុណ្ណោះពួកគេក្នុងមួយយប់ៗប្រើទូកនេសាទរបស់ខ្លួនប្រមាណ៩ទៅ១០គ្រឿងបើកប្រដេញពេញផ្ទៃសមុទ្រ កែប កពត ក្នុងគោលបំណងដើររក ចាប់ទូកអ្នកដ៏ទៃមិនថាទូកវៀតណាម ឬ ខ្មែរ ទេ ។ រយៈកន្លងមកអាជ្ញាធរនិងស្ថាប័នមានសមត្ថកិច្ចនានាបានអប់រំនិងធ្វើការផ្សព្វផ្សាយកុំឲ្យធ្វើសកម្មភាពយ៉ាងដូច្នេះដោយជំរុញឲ្យសហការជាមួយជំនាញ ជៀសវាងកើតគ្រោះថ្នាក់ ណាមួយជាយថាហេតុ ដូចជាក្នុងករណីខាងលើនេះជាដើម៕



































