ឧត្តរមានជ័យ៖.កាលពីវេលាម៉ោង១២និង១០ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ មានករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងនៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។លោកវរសេនីយ៍ទោសុីម វណ្ណេះ អធិការនគរបាលស្រុកបានឱ្យដឹងថា
ករណីអំពើហិង្សាក្នុងគ្រួសារ ដែលកើតឡើងដោយឈ្មោះហាក់ ខុម(ហៅ)ឡេវ ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិឃុំកើតហេតុ ខាងលើមុខរបរកសិករ ត្រូវជាប្តី បានយកដុំថ្មគុប និងវាយទៅលើប្រពន្ធឈ្មោះពាញ សុខវៀ ភេទស្រីអាយុ២២ឆ្នាំរស់នៅចំណុចកើតហេតុខាងលើបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ង។លោកវរសេនីយ៍ទោសុីម វណ្ណេះ អធិការនគរបាលស្រុកបានបន្តទៀតថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះពាញ ពឿន ភេទប្រុសអាយុ៥៥ឆ្នាំរស់នៅភូមិ ឃុំខាងលើ ត្រូវជាឳពុកបង្កើតរបស់ឈ្មោះពាញ សុខរៀ បានប្តឹងរៀបរាប់ថា ឈ្មោះហាក់ ខុម(ហៅឡេវ ត្រូវជាកូនប្រសារបានវាយធ្វើបាប់កូនស្រីរបស់គាត់ឈ្មោះពាញ សុខរៀ ជាច្រើនលើក ច្រើនសារមកហើយ មូលហេតុឈ្មោះហាក់ ខុម(ហៅឡេវ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងប្រច័ណ្ឌប្រពន្ធជាមួយអ្នកភូមិ។លោកវរសេនីយ៍ទោសុីម វណ្ណេះ អធិការស្រុកបានបន្តទៀតថា ឆ្លងតាមការស្តាប់ចម្លើយរបស់ជនសង្ស័យឈ្មោះហាក់ ខុម ហៅឡេវ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រកដមែន និងប្រច័ណ្ឌប្រពន្ធជាមួយអ្នកភូមិ ហើយបានវាយប្រពន្ធជាច្រើនដង មូលហេតុប្តីប្រើប្រាស់គ្រឿងញៀន និងប្រច័ណ្ឌប្រពន្ធនោះ ករណីនេះយើងបានឃាត់ខ្លួនជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្ត៕



































