វៀតណាមបញ្ឈប់ការធ្វើផ្លូវតាមបណ្តោយព្រំដែនចន្លោះបង្គោលលេខ៣១២-៣១៣

0

កំពត៖  អាជ្ញាធរខេត្តកំពតបានអោយដឹងថាអាជ្ញាធរវៀតណាមកាលពីថ្ងៃច័ន្ទម្សិលម៉ិញបានបញ្ឈប់ការធ្វើផ្លូវតាមបន្ទាត់ព្រំដែនចន្លោះបង្គោលព្រំដែនលេខ៣១២និង៣១៣ហើយបន្ទាប់ពីមានការតវ៉ារបស់អាជ្ញាធរកម្ពុជា។អាជ្ញាធរបានអោយដឹងថាការធ្វើផ្លូវរបស់អាជ្ញាធរវៀតណាមIMG-20150728-WA0075នេះស្ថិតក្នុងភូមិថ្កូវឃុំឬស្សីស្រុកខាងលិចស្រុកកំពង់ត្រាចខេត្តកំពតជាប់នឹងខេត្ត គៀងយ៉ាងរបស់វៀតណាម។មន្រ្តីយោធាវរៈការពារព្រំដែនគោក302ដែលសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាគីវៀតណាមបានផ្អាកសកម្មភាពធ្វើផ្លូវនោះនៅម៉ោង១និង៤០នាទីរសៀលបន្ទាប់ពីកម្លាំងនគរបាលការពារព្រំដែនក្នុងខេត្តកំពតបានទាក់ទងចចារជាមួយកងទ័ពការពារព្រំដែននៃខេត្តគៀងយ៉ាងIMG-20150728-WA0072ប្រទេសវៀតណាមឲ្យជួយអន្តរាគមន៍និងផ្អាកសកម្មភាពទៅវិញភ្លាមៗផងដែរ។ប្រភពពីមន្ត្រីដដែលបានឲ្យដឹងទៀតថា÷តំបន់នោះបានបោះបង្គោលព្រំដែនរួចហើយប៉ុន្តែអ្វីដែលអាជ្ញាធរកម្ពុជាហាមឃាត់គឺដោយសារការប្រើគ្រឿងចក្រជីកដីធ្វើផ្លូវនោះនៅត្រង់ចំណុចខាងត្បូងបង្គោលរំដែនលេខ៣១២ប្រមាណ២០ម៉ែត្រថិតនុងដីវៀតណាមតែវាកៀកនឹងខ្សែបន្ទាត់ព្រំដែនដែលមិនទាន់បានកំណត់ខ្សែសីម៉ាឲ្យបានច្បាស់លាស់។IMG-20150728-WA0073