ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់៦ខ្នងត្រូវបាននគបាលស្រុកស្វាយចេកជួយជួសជុលឲ្យ

0

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៥ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងដែលរងការខូចខាតដោយសារ គ្រោះធម្មជាតិខ្យល់កន្រ្តាក់រយះពេលកន្លងមកស្ថិតនៅឃុំស្លក្រាមនិងឃុំតាបែនស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យត្រូវបានកំលាំងនគបាលស្រុកស្វាយចេកimage (1)និងនគបាលប៉ុស្តិ៍បន្តជួសជុលជូននិងធ្វើឡើងវិញ។លោកឧត្តមសេនីយ៍ ត្រីអាត់ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាដោយមានការយកចិត្តទុកដាក់របស់លោកកែគឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យលោកបានឲ្យក្រុមការងារថ្នាក់ខេត្តរបស់លោកបន្តចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយករណីខ្យល់កន្រ្តាក់បានកើតមានឡើងនៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៥នៅតាមបណ្តាឃុំ របស់ស្រុកស្វាយចេក ដែលនាំឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងប៉ុន្តែមិនមានរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះឡើយ។លោកអាត់ខែមបានបញ្ជាក់ទៀតថា ក្រោយពីមានករណីនេះ កើតភ្លាម ស្នងការនគរបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកផ្ទាល់បានដឹកនាំកម្លាំងនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍ ចុះទៅជួយអន្តរាគមន៍ សហការជាមួយ អាជ្ញាធរមូលដ្ឋាន ជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះទាំងនោះឡើងវិញដើម្បីបន្តការរស់នៅ ។ប្រជាពលរដ្ឋ សូមថ្លែង អំណរគុណយ៉ាងខ្លាំង ចំពោះការយក ចិត្តទុកដាក់ របស់កងកម្លាំងនគរបាល ដែលបាន មកជួយជួសជុល ផ្ទះរបស់ពួកគាត់ ដោយសារ គ្រោះធម្មជាតិមួយនេះ។កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ បានចូលរួម ចំណែកយ៉ាងច្រើន លើការជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន នៅពេលជួបគ្រោះធម្មជាតិ ដែលបានបំផ្លិចបំផ្លាញ ផ្ទះសម្បែង របស់ពួកគាត់រយះពេលកន្លងមកនេះជាគរូមួយដ៏ល្អសំរាប់នគបាលជាតិទូទាំងប្រទេសដើម្បីយកទៅអនុវត្តបន្តទៀត៕image