សិ​ស្សានិ​សិស្ស​ជា​គោលដៅ​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​

0

​បន្ទាយ​មាន​ជ័​យ៖  គ្រឿងញៀន ជា​បញ្ហា​ដ៍​ក្តៅគគុក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា និង​ជា​អាវុធ​ដ៏​គ្រោះថ្នាក់​បំផុត បំផ្លាញ​សង្គមជាតិ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​អោយមាន​ប្រសិទ្ធភាព ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បានIMG_6111​យក​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ជា​គោលដៅ​សំខាន់ ក្នុងការ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការ​ត្រួ​ពិនិត្យ​គ្រឿងញៀន នា​ព្រឹក​ថ្ងៃទី​២៩ កក្កដា ២០១៥ ។​
លោក ខុន សុខុម ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​លើក​បង្ហាញ​ពី​ច្បាប់​ស្តីពី ការត្រួតពិនិត្យ​គ្រឿងញៀន បាន​ផ្តោត​សំខាន់​ទៅលើ​ទោស​បញ្ញា​ត្តិ​យ៉ាង​តឹងរឹង​លើ​អ្នកប្រើប្រាស់ រក្សាទុក ជួញដូរ​សារធាតុ​ញៀន ដើម្បីអោយ​អ្នកប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​នេះ មានការ​រាងចាល ។​
ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ និង​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំ​ទាំ​វ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​មានប្រសាសន៍ថា ការដែល​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ដល់​សិស្សានុសិស្ស​នេះ​ក៏​ព្រោះតែ អ្នកញៀន​គ្រឿងញៀន​ភាគច្រើន​គឺជា​យុវជន ហើយ​យុវជន​ក៏​ជា​ទំពាំង​ស្នង​ឬ​ស្សី​សម្រាប់​អភិវឌ្ឍន៍​ប្រទេស ។IMG_6113
ម្យ៉ាងទៀត​គ្រឿងញៀន​បាន​ក្លាយជា​វិញ្ញាសារ​ដ៏​ចម្បង និង​ក្តៅគគុក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា និង​ជា​អាវុធ​ដ៏​គ្រោះថ្នាក់​បំផុត បំផ្លាញ​សង្គមជាតិ គ្រួសារ និង​កោសិការ​អភិវឌ្ឍន៍​ជាតិ ដូចជា​យុវជន​ជាដើម ។ ដើម្បី​ឆ្លើយតប នឹង​សភាព​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដែលមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្លា​ពី​ពលរដ្ឋ និង​រដ្ឋាភិបាល ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល​បាន​សហការ​ជាម​យ​យម​ន្ទីរ និង​អង្គភាព​ជំនាញ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ដើម្បី​បញ្ជៀប​ការយល់ដឹង​បន្ថែមទៀត​ដល់​សិស្សានុសិស្ស វៀរ​ចារ​ការ​ប៉ះ​ប៉ាល់ និង​សេព​គ្រឿងញៀន​៕IMG_6110 IMG_2082