ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥នៅក្នុងវត្តគិរីជុំហៅចំការខ្នុរស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យលោកយិនយឿនប្រធានមន្ទីរធម្មការខេត្តបន្ទាយមានជ័យបានអញ្ជើញព្រះចៅអធិការវត្ត អាចារ្យ និងគណះកម្មាការវត្តមកពីវត្តនិងអាស្រមនៅក្នុងក្រុងសិរីសោភ័ណមានចំនួនជិត៤០០អង្គនាក់បានចូលរួមបើកវគ្គបណ្តុះបណ្តាលរដ្ឋបាលគណនេយ្យភាពសម្រាប់វត្តនិងអាស្រម។ពិធីបើកវគ្គបណ្តុះបណ្តាលនេះមានការចូលរួមលោកអោមចន្ថាអភិបាលរងខេត្តបន្ទាយមានជ័យ លោកព្រះគ្រូសោភ័ណវិមល នេតិបណ្ឌិតោ ណាប់ម៉ឺនព្រះវិន័យធរគណខេត្តនិងជាព្រះគ្រូអនុគណក្រុងសិរីសោភ័ណ និងជាព្រះគ្រចៅអធិការវត្តគីរីជុំចំការខ្នុរនិងព្រះសង្ឃអាចារ្យគណកម្មការវត្តចំនួនជិត៤០០អង្គនាក់ចូលរួមប្រជំុផងដែរ។លោកយិនយឿនបានមានប្រសាសន៍ក្នុងការបើកវគ្គបណ្តុះបណ្តាលគណនេយ្យភាព សម្រាប់វត្តនិងអាស្រមនោះថាវគ្គបណ្តុះបណ្តាលរដ្ឋបាលគណនេយ្យភាពនេះគឺឲ្យព្រះចៅអធិការ អាចារ្យ គណកម្មការ គ្រប់វត្ត ដើម្បីចូលរួមរៀនវគ្គបណ្តុះបណ្តាលនេះកាត់បណ្ថយនូវអធិករណ៍ តាមបណ្តាវត្តអារាមនានានៅក្នុងស្រុកដែលតែងតែកើតមានឡើងអំពីតួនាទីភារកិច្ច លាភសក្ការះផលប្រយោជន៍ដែលជះឥទ្ធិពលដល់ស្រទាប់មហាជននិងពុទ្ធិបរិស័ទធ្វើឲ្យពុទ្ធិបរិស័ទអស់ជំនឿ។លោកយិនយឿនបានបន្តទៀតថាដើម្បីពង្រឹងគុណភាពអភិបាលកិច្ចល្អក្នុងជួរព្រះសង្ឃ អាចារ្យ គណកម្មការត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ត្រូវប្រកាន់ព្រះពុទ្ធឨវាទធ្វើជាប្រទីបសំរាប់បំភ្លឺផ្លូវសម្រាប់អប់រំ ចរិយាធម៍និងស្មារតីជំរះ ចោលនូវគំនំការច្រណែននិន្ទាជាដើម។លោកអោមចន្ថាក៏បានមានប្រសាសន៍ដែរថាវគ្គបណ្តុះបណ្តាលនេះគឺជាបរិបទមួយសម្រាប់យើងទាំងអស់គ្នាដើម្បីចូលរួមកែទំរង់ជាមួយរាជរដ្ឋាភិបាលដើម្បីសំរេចគោលដៅគ្រប់វត្តត្រូវមានបញ្ជីចំណូលចំណាយឲ្យបានត្រឹមត្រូវនិងឯកភាពគ្នារវាងព្រះចៅអធិការវត្ត អាចារ្យ គណកម្មការ បើទោះបីបច្ច័យនោះបានមកពីបុណ្យទានផ្សេងៗពីសប្បុរសជននិងដើម្បីការពារផលប្រយោជន៍ជាតិនិងដើម្បីស្ងប់អធិករណ៍១គ្រប់វត្តអារាមត្រូវមានបញ្ជីចំណូលចំណាយឲ្យបានត្រឹមត្រូវ ២កុំយកវត្តអារាមធ្វើជាកន្លែងជំលោះ៣ត្រូវមានភាពស្មោះត្រង់និងសាមគ្គីផ្ទៃក្នុងវត្ត៤កុំយកព្រះពុទ្ធសាសនាធ្វើជាមុខរបរកសីុបញ្ចប់កម្មវិធីលោកអភិបាលរងខេត្តនិងព្រះចៅអធិការវត្តបានចូលរួមដាំកូនឈើមានដើមក្រញូង នាងនួននៅក្នុងបវិវេនវត្តនោះផងដែរ៕