ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៧​ខ្នង​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​ក​ន្ទ្រា​ក់​ក្នុងនោះ​៥​ខ្នង​បាន​ ​រលំ​ដល់​ដី​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​

0

​ខេត្តកំពង់ឆ្នាំង​៖  ​ភ្លៀង​និង​ខ្យល់ព្យុះ​ក​ន្ទ្រា​ក់ នៅ​ម៉ោង​៥​និ​១៥​នាទី​ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​ក្រុង​កំពង់ឆ្នាំង បានធ្វើអោយ​ផ្ទះ​ប្រជាព​រដ្ឋ​ចំនួន​១៧​ខ្នង​រងគ្រោះ ដែល​
​ក្នុងនោះ​ផ្ទះ​ចំនួន​១២​ខ្នង​បាន​របើក​ដំបូល និង​៥​ខ្នង​រលំ​ដល់​ដី​។DSC07071​ ​លោក ឆាយ ខេ​មរ​ត្ន័ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖
​តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​សង្កាត់ និង​នគរបាល​ប៉ុស្តិ​មូលដ្ឋាន​បាន​រាយការណ៍​អោយដឹងថា ខ្យល់ក​ន្ទ្រា​ក់​និង​ព្យុះភ្លៀង កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ បានធ្វើអោយ​ផ្ទះ​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​២ រង​ផលប៉ះពាល់​ចំនួន​១៧​ខ្នង ។​នៅក្នុង​នោះ​ផ្ទះ ១២
​ខ្នង​បាន​បើ​ង​ដំបូល​និង​ជញ្ជាំង និង​ផ្ទះ​៥​ខ្នង​ទៀត​បាន​រលំ​ដល់​ដី​។​ផ្ទះ​របស់​ប្រជាពលរដ្ឋ​
​ដែល​រងគ្រោះ​ទាំងអស់​ខាងលើនេះ គឺ​នៅ​ក្នុងភូមិ​ទី​៤ សង្កាត់​ខ្សា​ម មាន​ចំនួន​៧​ខ្នង នៅ​
​ក្នុងភូមិ​ចុង​កោះ​៧​ខ្នង​របស់​បងប្អូន​ខ្មែរឥស្លាម និង​នៅក្នុង​ភូមិ​កោះក្របី​ក្រោម សង្កាត់​ផ្សារឆ្នាំង ចំនួន​២​ខ្នង​។​DSC07069
​ ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ខាងលើនេះ អាជ្ញាធរ​សង្កាត់​កំពុង​ចុះ​ស្រង់​ឈ្មោះ​ធ្វើ​របាយការណ៍​លំអិត ដើម្បី​រាយការណ៍​ជូន​លោក​ប្រធាន​សាខា​កាកបាទ​ក្រ​
​ហម​ក្រុង​កំពង់ឆ្នាំង ត្រៀម​យក​អំណោយ​សង្គ្រោះបន្ទាន់រ​បស់​កាកបាទក្រហម​ខេត្ត យកទៅ​ចែកជូន​ជនរងគ្រោះ​៕DSC07073 DSC07078