ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​ការគ្រប់គ្រង​ដី​រដ្ឋ​រាជរដ្ឋាភិបាល​បានចាប់ផ្តើម​ធ្វើ​កំណែ​ទំ​ម្រ​ង់​វាស់វែង​ដី​រដ្ឋ​សាជាថ្មី​ដោយ​ផ្តោត​សំខាន់​ទៅ​ដី​រដ្ឋ​ដែល​បាន​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​វិស័យ​ឯកជន និង​ដី​ដែល​រដ្ឋ​បាន​ដកហូត​មកពី​ក្រុមហ៊ុន​វិញ​​

0

​ខេត្តសៀមរាប៖ លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ទៅកាន់​អាជ្ញាធរ​ចំនួន​៧​រួម​ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ កំពង់ធំ​និង​ខេត្តព្រះវិហារ​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែ​កក​ដ្កា​ឆ្នាំ​២០១៥​នៅ​ខេត្តសៀមរាប​នេះ​ថាDSC_0121 បច្ចុប្បន្ននេះ​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ដី​រដ្ឋ និង​ដី​របស់​ប្រជាពលរដ្ឋ ជាពិសេស​គឺ​ដី​រដ្ឋ​ដែល​បាន​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​វិស័យ​ឯកជន​តែងតែ​កើន​មាន​ជា​បន្តបន្ទាប់​និង​មាន​ភាព​ស្មោក​ស្មាញ​យ៉ាងខ្លាំង ដូច្នេះ​ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​ការគ្រប់គ្រង​ដី​របស់​រដ្ឋ​រាជរដ្ឋាភិបាល​បានចាប់ផ្តើម​ធ្វើ​កំណែ​ទំ​ម្រ​ង់​វាស់វែង​ដី​រដ្ឋ​សាជាថ្មី​ដែល​ការវាស់វែង​នេះ​ជំហាន​ដំបូង​ផ្តោត​សំខាន់​ទៅ​ដី​រដ្ឋ​ដែល​បាន​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​វិស័យ​ឯកជន និង​ដី​ដែល​រដ្ឋ​បាន​ដកហូត​មកវិញ​ពី​ក្រុមហ៊ុន​មួយចំនួន​ដែល​ទទួល​បានការ​សម្បទា​ន​ពី​រដ្ឋ​ហើយ​មិន​បានធ្វើ​សកម្មភាព​អ្វី​សោះ​។​
​លោក​រដ្ឋមន្ត្រី​បាន​ពន្យល់ថា សារៈសំខាន់​នៃ​ការចុះបញ្ជី​ដី​រដ្ឋ​នេះ​ទី​១​រាជរដ្ឋាភិបាល​បានដឹង​ពី​ទិន្ន័យ​ផ្ទៃដី​និង​ការគ្រប់គ្រង​ដី​រដ្ឋ​របស់​ស្ថាប័នរដ្ឋ​នីមួយៗ​ច្បាស់លាស់​ទី​២​កាត់បន្ថយ​បាន​នូវ​ទំនាស់​ដីធ្លី​រវាង​រវាង​ប្រជាពលរដ្ឋ និង​រដ្ឋ​។​
​លោក​បាន​បន្តថា​តាម​ផែនការ​នៅក្នុង​ឆ្នាំ​២០១៥​នេះ​យើង​ត្រូវតែ​ចុះបញ្ជី​ដី​រដ្ឋ​ឲ្យ​បាន​៥​សែន​ហិកតា និង​បញ្ចប់​១០០%​នៅក្នុង​ឆ្នាំ​២០២៣ ដូច្នេះ​មន្ត្រី​ជំនាញ​នៅក្នុង​ខេត្ត​ទាំង​៧​នេះ​ត្រូវតែ​បង្កើនល្បឿន​នៃ​ការចុះវាស់វែង​ដី​រដ្ឋ​នៅក្នុង​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​បាន​លឿន​ទៅតាម​ផែនការ​។​DSC_0119
​លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​បាន​ប្តេជ្ញា​ថា​និង​ខិតខំ​ធ្វើការ​ងារ​នេះ​ឲ្យ​បាន​លឿន​ព្រោះថា​ការចុះបញ្ជី​ដី​រដ្ឋ​នេះ​អាច​នឹង​បញ្ចប់​បាន​នូវ​ជម្លោះដីធ្លី​រវាង​ដី​រដ្ឋ និង​ដី​ប្រជាពលរដ្ឋ​។​
​សូមបញ្ជាក់ថា​នៅក្នុង​ខេត្តសៀមរាប​មាន​ក្រុមហ៊ុន​ចំនួន​១៤​បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន​ពីរ​ត្រូវបាន​ដកហូត​មកវិញ និង​ក្រុមហ៊ុន​១​ទៀត​កំពុងតែ​ស្នើសុំ​ដក​ដោយសារតែ​ក្រុមហ៊ុន​នេះ​មិន​បានធ្វើ​សកម្មភាព​អ្វី​សោះ​បន្ទាប់​ទទួលបាន​កា​រស​ម្ប​ទាន​ពីរ​ដ្ឋ​៕​