ខេត្តពោធិ៍សាត់៖ ស្ត្រីចោរកម្មអាជីបម្នាក់ទើបតែចាប់បានដែលដើរធ្វើសកម្មភាពដាក់ថ្នាំបំពុលឆ្កែយកម៉ូតូរបស់អ្នកភួមិដែលបាត់កន្លងមកនៅខេត្តពោធិ៍សាត់ ពេលនេះបានអស់ល័ក្ខចាប់បានហើយដោយសាតែម្ចាស់ភ្ញាក់ទាន់ស្រែកផ្អើលពេញភួមិបន្ទាប់ពីជនសង្ស័យនេះដាក់ថ្នាំបំពុលឆ្កែងាប់០៦ក្បាលរូចអូសយកម៉ូតូពីក្រោមផ្ទះជនរងគ្រោះបានប្រហែល១០មែ៉ត្ររូចមក។ ហេតុការណ៍នេះបានកើតឡើងកកាលពីវេលាមោ៉ងជិត១២យប់ខិតចូលថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៥ ស្ថិតក្នុងភួមិអូស្ដៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។
លោក ឈន រិទ្ធិ អធិការនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថាបើតាមសំដីជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ហ៊ុល សឿន អាយុ៦១ឆ្នាំនៅភួមិកើតហេតុនិយាយថាមុនពេលកើតហេតុនៅរាត្រីយប់ស្ងាត់វេលាមោ៉ងខាងលើនោះពុំមាននណាដឹងនិងភ្ញាក់ពីដំណេកឡើយ ។ ដោយឡែករូបគាត់បានលឺសូសំលេងឆ្កែព្រូសសន្ធាប់ខ្លាំងរូចក៍ស្ងាត់បាត់ឈឹងទៅវិញ ដោយមានកាងឿងឆ្ងល់ខុសប្លែកធម្មតាព្រោះឆ្កែរជាច្រើនក្បាលណាក៍អត់លឺសំលេងព្រួសទៀត រូបគាត់ក៍អើតមើលខាងមុខផ្ទះ ក៍ឃើញស្រមោលស្ទុងៗមានមនុស្សអូសម៉ូតូគាត់ចេញពីក្រោមផ្ទះ ចម្ងាយប្រហែល១០មែ៉ត្រ ក៍គាត់ដឹងថាជាចោបំពុលឆ្កែយកម៉ូតូក៍ស្រែកផ្អើលទាំងយប់ចាប់បានប្រគល់ឲ្យនគរបាលប៉ុស្ត៍យកមកកាន់អធិកានគរបាលក្រុងទាំងយប់ព្រឹកឡើងបញ្ជូនបន្តទៅព្រណ្មទណ្ឌកម្រឹលស្រាលចាត់ការបន្តតែម្ដង។
លោក កុយ ញឿន នាយការិយាល័យព្រណ្មទ័ណ្ឌកម្រិតស្រាលបានឲ្យដឹងថានៅព្រឹកថ្ងៃទី២៩កក្ដដា២០១៥នគរបាលយុត្តិធម៏ព្រណ្មទណ្ឌកម្រឹលស្រាលបានសួរចម្លើយជនសង្ស័យនេះឈ្មោះ សិឡា វន ភេទស្រីអាយុ៣៨ឆ្នាំនៅភួមិផ្សាលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ។ នាងបានឆ្លើយសរភាពថានាងពិតជាធ្វើសកម្មភាពដាក់ថ្នាំសណ្ណំបំពុលឆ្កែងាប់ហើយក៍អូសយកម៉ូនោះពិតមែនតែត្រូម្ចាស់ដឹងក៍ស្រែកផ្អើលអ្នកភួមិស្ទាក់ចាប់បានតែម្ដង បច្ចុប្បន្នជនសង្ស័យបានក៍សាងសំុំរឿងជនសង្ស័យទៅកាន់តុលាការឯវត្ថុតាងម៉ូតូប្រគល្យម្ចាស់ដើមវិញ៕