ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចប៉ូលិសស្រុកត្រពាំងប្រាសាទ បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ជនសង្ស័យឈ្មោះជូន ថៅ ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិទួល ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង បានប្រព្រឹតពិបទរំលោភសពសន្ធវះ ទៅលើស្ត្រីរងគ្រោះកាលពីអំឡុងឆ្នាំ២០០៦តាមបញ្ញត្តិមាត្រាទី៥ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ នៅចំណុចភូមិទួល ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង របស់លោកឃ្លោក ពិសិដ្ឋ ចៅក្រមសុើបសួរនៃសាលាដំបូងខេត្តព្រៃវែង ហើយជនសង្ស័យបានរត់គេចខ្លួនអស់រយះពេលជាច្រើនឆ្នាំ ហើយមកលាក់ខ្លួននៅក្នុងភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយក៏ត្រូវសមត្ថកិច្ចប៉ូលិសស្រុកត្រពាំងប្រាសាទនិងសមត្ថកិច្ចប៉ូលិសខេត្តព្រៃវែង សហការណ៍ ចាប់ឃាត់ខ្លួនបញ្ជូនទៅខេត្តព្រៃវែង ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕