​កម្លាំង​នគរបាល​វ​រះ​ព្រំដែន​លេខ​៨០៧​បន្ត​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ លើ​ការពង្រឹង​បញ្ហា​សន្តិសុខ​ជូន​ជាតិ​មាតុភូមិ​

0

​ខេត្តបន្ទាយមានជ័យ​៖  ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បានដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​វ​រះ​ការពារ​ព្រំដែន​លេខ​៨០៧​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ធ្វើ​ការចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ដើម្បី​ការពារimage (1)​សន្តិសុខ​និង​ធ្វើការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ​ដែល​អាច​កើតមានឡើង​នៅតាម​តំបន់​ជាយដែន​ជាយថាហេតុ​។​លោក​អាត់​ខែម​បាន​បន្តថា​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៥​នេះ​កំលាំង​នគរបាល​វ​រះ​ព្រំដែន​លេខ​៨០៧​ដែល​ដឹកនាំ​ដោយ​លោក​ឯក​ម៉ៅ​តារា​នាយរង​ប៉ុស្តិ៍​ស្តីទី​បាន​ដឹកនាំ​កំលាំង​ក្រោម​ឨ​វាទ​ចំនួន​១០​នាក់​មាន​អាវុធ​អាការ​ស្វ័យ​បត់​ចំនួន​២​ដើម​បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​ចាប់ពី​ច្រករបៀង​តា​ខ្លឹង នៅ​ចំណុច​និយាម​ការ​រហូតដល់​បង្គោល​សីមា​លេខ​៣៤​ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​យ៉ាង​យកចិត្ត​ទុក​បំផុត​ប៉ុន្តែ​ឆ្លង​ការចុះ​ល្បាត​នៅតាម​តំបន់​ភូមិសាស្ត្រ​របស់ខ្លួន​ពេញ​មួយ​ព្រឹក​នេះ​រួចមក​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​នោះទេ ពោល​សភាពការណ៍​នៅតាម​ជាយដែន​នៅ​ដដែល​។​លោក​អាត់​ខែម​បាន​បន្តទៀតថា​កំលាំង​នគរបាល​សម្រាប់​កិច្ចការងារ​ការពារ​ព្រំដែន​នេះ​គឺ​កំលាំង​នគ​បាល​រប​ស់វ​រះ​ព្រំដែន​លេខ​៨០៧​នៅតែ​បន្ត​និង​ដើរល្បាត​និង​ធ្វើការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ​មួយចំនួន ដែល​កើតមានឡើង​ដូចជា​បទល្មើស​គ្រឿងញៀន​ទំនិញ​ខុសច្បាប់ ការឆ្លង​ដែន និង​ចោរកម្ម​ជាដើម​លោក​អាត់​ខែម​បាន​បន្តទៀតថា​បើទោះបី​នៅតាម​ព្រំដែន​មាន​សភាពការណ៍​ស្ងាត់​យ៉ាងណា​ក៍ដោយ​ក៏​កំលាំង​នគ​បាល​គ្រ​ប់វ​រះ​នៅតាម​ជាយដែន​ធ្វើការ​យាមកាម​នៅតាម​ជាយដែន​ដើម្បី​ការពារជាតិ​មាត់​ភូមិ​ដោយ​ប្រុងប្រយ័ត្ន​ជានិច្ច​មិន​ឲ្យ​សត្រូវ​ចូលមក​ឈ្លានពាន​លើទឹក​ដី​ខ្មែរ​បានឡើយ​៕image