ខេត្តបន្ទាយមានជ័យ៖ នៅព្រឺកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥នេះលោកឧត្តនសេនីយ៍ត្រីអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំក្រុមគ្រូពេទ្យរបស់នគបាលខេត្តខេត្តបន្ទាយមានជ័យមួយក្រុមដែលមានការឧប្ថម្ភពីលោកឧបនាយករដ្ឋមន្ត្រីកែគីមយ៉ាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលក្នុងស្រុកម៉ាឡៃដែលប្រជាពលរដ្ឋទាំងនោះកំពុងតែជួបប្រទាំនូវជម្ងឺបៀតបៀនជាច្រើននាក់នៅតាមមូលដ្ឋានដែលមានចំនួនដល់ទៅ៣០០នាក់ឯណោះ។ លោកអាត់ខែម បាននិយាយថាក្រុមគ្រូពេទ្យ របស់ស្នងការមានគ្នាចំនួនប្រហែល១០នាក់ កំពុងចុះជួយព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋនៅតាមផ្ទះយ៉ាងសស្រាកសស្រាំ ដោយមិនគិតពីការនឿយហត់នោះឡើយ។ លោកអាត់ខែមបានបន្តទៀតថាជាមួយគ្នានេះដែរក្រុមគ្រូពេទ្យខាងលើក៏បានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងភូមិផងដែរ នៅតំបន់នោះដែលធ្វើឲ្យប្រជាពលរដ្ឋពួកគាត់មានចិត្តសប្បាយរីករាយយ៉ាងខ្លាំងហើយស្របពេលនោះលោកនិងក្រុមការងារក៏បានយកអំណោយសិក្សាជាច្រើនទៅចែកជូនដល់សិស្សនៅក្នុងតំបន់នោះដែលកំពុងខ្វះខាតនូងសម្ភារះសិក្សាយ៉ាងខ្លាំងជាច្រើននាក់ផងដែរ។ប្រជាពលរដ្ឋនៅទីនោះ ដោយបានមើលឃើញនូវទង្វើដ៏ល្អ របស់ក្រុមគ្រូពេទ្យរបស់នគបាលស្នងការ ដែលខិតខំយកចិត្តទុកដាក់ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់នោះប្រជាពលរដ្ឋ បានលើកម្រាមដៃ ១០ សូមបួងសួងដល់វត្ថុសាកសិទ្ធ ក្នុងលោកសូមជួយបីបាច់ថែរក្សា ដល់ក្រុមគ្រួពេទ្យ ទាំងអស់ពិសេសក្រុមគ្រួសារ របស់លោកកែគីមយ៉ាននិងលោកស្នងការអាត់ខែម ឲ្យជួបប្រទះនិងតែសេចក្តីសុខនិងសុខភាពល្អផងដែរ៕