ឧត្តរមានជ័យ.៖ កាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ គយជាច្រើនបានដាក់ពង្រាយគ្នាតាមដងផ្លូវជាតិលេខ៦៧B.ក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដូចខ្យងដាក់ស្នាក់ការជជុះ ដើម្បីស្ទាក់ជំរិតយកប្រាក់ពីប្រជាពលរដ្ឋដែលដឹកអីវ៉ានតាមរថយន្តតូចៗពី៥មុនរៀលទៅ១០ម៉ីនរៀល មិនលើកលែងទាល់តែសោះ រថយន្តដែលដឹកអីវ៉ាននោះគឺរថយន្តកាមរីនិងរថយន្តសាំយ៉ុងជាដើម ឲ្យតែដឹកអីវ៉ានឆ្លងកាត់កន្លែងស្នាក់ការពួកគេនោះ ក្នុងនោះគឺមានគយច្រកជាំសាង៉ាំយក ហើយចុះមកខាងក្រោមមានគយខេត្តឧត្តរមានជ័យ និងគយក្រសួងទៀត ដែលរងចាំជំរិតទាប្រាក់ ពីប្រជាពលរដ្ឋនោះ គឺគយមានចំនួន៣កន្លែងចាប់ពីច្រកអន្តរជាតិជាំសាង៉ាំហើយមាននៅក្នុងភូមិស្រះឈូកគឺគយខេត្តនិងមួយទៀតនៅឯភូមិទួលត្បែងក្នុងឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ហើយគយទាំងនោះដាក់កុងត្រូលជជុះទាំងយប់ទាំងថ្ងៃ ប៉ុន្តែអាជា្ញធរហាក់បីដូចជាមិនហានបង្ក្រាបទាល់តែសោះឫមួយក្រុមគយដាក់ស្នាក់ការដាក់ប៉ុស្តិ៍ជជុះទាំងនោះមានខ្នងបង្អែកអ្នកធំ នៅការពារពីខាងក្រោយ។ប្រភពព័ត៍មានបន្តថា រាល់ដែលដឹកចុះមកពីលើភ្នំច្រកអន្តរជាតិជាំសាងុាំ ត្រូវតែបង់លុយ ទើបអាចដឹកជញ្ជូនអីវ៉ានចេញបាន។ប្រភពបន្តថា គឺពួកគាត់បានបង់លុយឲ្យស្ថានប័នពាក់ព័ន្ធផ្សេងៗជាច្រើនប៉ូលិសសេដ្ឋកិច្ច បន្ទាប់ពីគយជជុះចំនួន២កន្លែងខាងលើ ហើយទំនិញដែលប្រជាពលរដ្ឋនាំចូលពីប្រទេសថៃនោះ គឺ គ្រឿងហូបចុកនិងគ្រឿងប្រើប្រាស់នៅក្នុងផ្ទះនិងផ្លែឈើជាដើម.ល.គ្មានទំនិញអ្វីធំដុំនោះទេ លោកកែវ សារ៉ាត់ ប្រធានគយប្រចាំច្រកអន្តរជាតិជាំសាងុាំ បានឲ្យអ្នកយកព័ត៍មានដឹងយ៉ាងខ្លីថា កម្លាំងគយដែលប្រចាំច្រកអន្តរជាតិជាំសាងុាំ របស់លោកមានការអនុគ្រោះយល់យកប្រជាពលរដ្ឋច្រើនណាស់ មិនចេះតែយកនោះទេ ហើយបើ គយនៅតាមដងផ្លូវខាងក្រោមនោះ លោកអត់ដឹងទេគឺ ផ្នែកខុសគ្នា៕