ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យបានបើកប្រជុំវិសាមញ្ញលើកទី១៤អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យក្នុងអង្គប្រជុំនោះមានចាប់អារម្មណ៍លើការងារព្រំដែន កាងារភូមិឃុំមានសុវត្តិភាព ការងារកែលំអរលំនៅដ្ឋាន ការងារគ្រោះមហន្តរាយ ការងារកសិកម្ម និងការធនធានទឹកជាដើម។ពិធីនេះមានការចូលរួមលោកអ៊ុងអឿនប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាខេត្តនិងមន្ត្រីមកពីអង្គភាពជាច្រើននាក់ទៀត។លោកអ៊ុងអឿនបានមានប្រសាសន៍ថានៅតាមជាយដែនក្នុងតំបន់បង្គោលសីមាលេខ៤៣បើទោះបីមានបញ្ហាខ្លះជាមួយនិងថៃកន្លងមកយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលកំពុងតែរកដំណោះស្រាយជាមួយភាគីដៃដើម្បីប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់អភិវឌ្ឈន៍។លោកអ៊ុងអឿនក៏បានជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុរត្តិភាពដល់គណះបញ្ជាការឯកភាពខេត្តដើម្បីជួយការពារអំពើ លួច ឆក់ ប្លន់ ប្រដាប់អាវុធនិងការប្រើប្រាស់គ្រឿងញៀនជាដើម។ការងារកែលំអរលំនៅដ្ឋានលោកកែគឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យនិងក្រុមកាងារថ្នាក់ខេត្តបានជួយកសាងលំនៅដ្ឋានជូនប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយរយះពេលកន្លងមកបានចំនួន៣.០០០ខ្នងនៅក្នុងស្រុក ក្រុងក្នុងខេត្តបន្ទាយមានជ័យ ការងារគ្រោះមហត្តរាយឆ្នាំនេះខេត្តបន្ទាយមានជ័យបានជួបប្រទះនូវគ្រោះរាំងស្ងួតគ្មានទឹកធ្វើស្រែនិងប្រជាពលរដ្ឋបរិភោគជាដើមធ្វើឲ្យប៉ះពាល់លើវិស័យកសិកម្មយ៉ាងខ្លាំងមន្ត្រីថ្នាក់ខេត្តកំពុងរិះរកមធ្យោបាយតាមគ្រប់វិធីដើម្បីជួសង្គ្រោះប្រជាពលរដ្ឋដែកកំពុងជួបប្រទះក្នុងការខ្វះទឹកនេះ ការងារកសិកម្មមន្ទីរកសិកម្មខេត្តត្រៀមលក្ខណះទប់ស្កាត់សត្វល្អិតដែលបំផ្លាញដំណាំកសិកម្មនិងជួយចុះចាក់វ៉ាក់សាំងការពាររោគរាតបាតលើសត្វដូចជាជម្ងឺសារទឹក អុតក្តាមតែងតែមានកើតក្នុងរដូវវស្សនេះជាដើម៕