កិច្ចប្រជុំ​ការរៀបចំ​ត​បណ្តាញ​អគ្គិសនី​កម្ពុជា​២៣០​គីឡូវ៉ុល តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៦​ពី​ខេត្តបាត់ដំបង មក​ខេត្តកំពង់ធំ​

0

 ​កំពង់ធំ​៖ ពិធី​ប្រជុំ​ពិគ្រោះ​យោបល់ ផលប៉ះពាល់​ក្នុងការ​ត​បណ្តាញ​អគ្គិសនី​កម្ពុជា ដែល​បានរៀបចំ​រាយ​ខ្សែ​បញ្ជូន​អគ្គិសនី តង់ស្យុង​២៣០​គីឡូវ៉ុល និង​ផ្លាសប្តូរ​ទីតាំង​អនុ​ស្ថានីយ៍​មួយចំនួន​. ដែល​បានចាប់ផ្តើម​ពិ​ខេត្តបាត់ដំបង ​បន្តា​យ​មានជ័យ ​សៀមរាប ​កំពង់ធំ កំពង់ចាម IMG_9276ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព ឯកឧត្តម គង់​វិមាន អភិបាលរង​ខេត្តកំពង់ធំ​. លោក ចិន សុផាន់​ណា អ​ន្រុ​បធាន​ការិយាល័យ អគ្គិសនី ព្រមទាំង​មន្ទីរ​ពាក់​ព័​ន្ឋ​។​

​លោក ឌួង សំ​គៀត អនុប្រធាននាយកដ្ឋាន​វាយ​តំលៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ក្រសួងបរិស្ថាន បាន បញ្ជាក់ថា សម្រាប់​ខ្សែ​បញ្ជូន​អគ្គិសនី ចាប់​បង្គោល​៤២០​ឃុំ​ប្រឡាយ​ស្រុក​ស្ទោង និង​បញ្ចប់​បង្គោល​លេខ ៧០០​គត់​. ចំនុច​ភូម​តា​ប្រុក ស្រុក​បារាយណ៍ ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ១៥០​គីឡូម៉ែត្រ​. ឆ្លងកាត់​ផ្លុ​វ​ជាតិ​សំខាន់ ផ្លូវជាតិ​លេខ​៦ និង​មិន​ប៉ះពាល់​ព្រៃឈើ និង​ព្រៃ​លិច​ទឹក​ក្នុង​ខេត្តកំពង់ធំ នោះទេ ។IMG_9275

​លោក អ៊ុំ សិរីវុឌ្ឍ ប្រធាន​ក្រុម​សិក្សា​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង បាន​ណែនាំ​ឲ្យ​ក្រុមការងារ​សាងសង់ ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ស្រូវប្រាំង អ្នកទទួល​ការកសាង​ទាំងអស់​ត្រូវ​ទទួលខុស​ត្រូវ ក្នុងការ​សំអាត​ទីតាំង​កសាង​ពង្រាបដី​ឲ្យ​ស្មើរ​ឡើងវិញ កាយ​ដី​មុខទឹក ឲ្យ​ពេល​សាងសង់ និង​ត្រូវបាន​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ករណី​មាន​ផលប៉ះពាល់ ។​IMG_9279

​ឯកឧត្តម គង់​វិមាន អភិបាលខេត្ត​កំពង់ធំ បាន​ឯកភាព​នូវ​គម្រោង កា​រត​ខ្សែ​បញ្ជូន​អគ្គិសនី​មក​ខេត្តកំពង់ធំ​នេះ និង​បាន​មានប្រសាសន៍​ណែនាំ អាជ្ញាធរ​ដែល​បាន​ចូលរួម ធ្វើការ​ផ្សព្វផ្សាយ ជុន​ដល់​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ ដោយ​កន្លងមក​ប្រជាពលរដ្ឋ​មានការ​ភាន់ច្រឡំ ថា​មាន​ក្រុមហ៊ុន​ចិន​មក​វាស់វែង​យក​ដី ខ​ណះ​ពេលដែល​គម្រោង​រុករក​រ៉ែ​ប្រេងកាត ចំណែក​ដី​អភិរក្ស​សត្វ​ខ្សឹប ដែលមាន​ផ្ទៃដី​ធំ​ល្វឹងល្វើយ ហើយ​សត្វ​ខ្សឹប​ក៏​កម្ររ​នឹងមាន ដូច្នេះ​ប្រជាពលរដ្ឋ បានស្នើរ​សុំ​ដី​តំបន់​សត្វ​ខ្សឹប​នេះ ដើម្បី​ធ្វើស្រែ តាមរយះ​អាជ្ញាធរ ចំណែក​ការដោះស្រាយ​ពី​ផល បះ​ពាល់​ជូន​ប្រជាពលរដ្ឋ ត្រូវ​បញ្ចាក់​ឲ្យ​បានច្បាស់លាស់​ចំពោះ​ដំណោះស្រាយ​។​IMG_9284
​ដោយ ប៊ុន​រដ្ឋា​.