ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥នៅក្នុងវត្តចារថ្មីនិងវត្តតាសល់ស្ថិតក្នុង ឃុំគោកបល្លង្គ័ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោកជាសេងអាននាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងារចុះជួយឃុំគោកបល្ល័ង្គនិងក្រុមការងារជាច្រើននាក់បាននាំយកទៀនវស្សា និងទេយ្យវត្ថុ និងថវិការដែលសរុបជាទឹកប្រាក់មានជិតមួយលានរៀលយកទៅប្រគេនព្រះសង្ឃគង់ក្នុងវត្តទាំង២ក្នុងស្រុកមង្គលបូរីដែលរង់ចាំព្រះវស្សានាពេលខាងមុខដ៏ខ្លីអស់រយះពេល៣ខែនេះ។ ក្នុងឱកាសនោះលោកជាសេងអានបានមានប្រសាសន៍ថាសម្រាប់វត្តដែលលោកយកទានវស្សាយកទៅប្រគេននោះមាន២វត្តគឺវត្តចារថ្មីនិងវត្តតាសល់ក្នុងមួយវត្តៗទទួលបានទៀនវស្សាមួយគូរនិងស្លាដក់មួយធុងធំនិងបច្ច័យមានចំនួន១០មឺុនរៀលទៀតផង។លោកបានបន្តទៀតថាទីវត្តអារាមមិនត្រឹមតែបម្រើវិស័យព្រះពុទ្ធសាសនាតែមួយនោះទេគឺជាកន្លែងជាទីសក្ការៈបូជាប្រមូលផ្តុំនិងរក្សានូវប្រពៃណីទំនៀមទំលាប់វប្បធម៌និងអរិយធម៌ហើយក៏ជាកន្លែងអប់រំទូន្មានប្រៀនប្រដៅ ពង្រឹងពង្រីកធនធានមនុស្សឲ្យបានល្អដែលជាកត្តាជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។លោកបានហៅសកម្មភាពចូលរួមនាំទៀនព្រះវស្សានិងទេយ្យវត្ថុនានាទៅប្រគេនព្រះសង្ឃនេះថាជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើ វិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយជះឥទ្ធិពលល្អ ដល់សង្គម គ្រួសារ ក៏ដូចជា ប្រទេសជាតិទាំងមូលផងដែរ។នៅចំពោះមុខព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលបានធ្វើឡើង នៅ វត្តចារថ្មីនិងវត្តតាសល់នោះលោក បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលបានជួបប្រទះនូវភា ពរាំងស្ងួតខ្វះទឹកហូបនិងខ្វះទឹកធ្វើស្រែក្នុងរដូវវស្សានេះផងដែរ។ឆ្លៀតក្នុងឱកាសនោះលោកជាសេងអានក៏បានលើកឡើង នូវការរីកចម្រើន របស់ប្រទេសកម្ពុជា ក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនដែលសម្តេចបានដឹកនាំអស់រយះពេលជិត៣ទស្សវត្តន៍កន្លងមកនេះមានការរីកចំរើនឥតឈប់ឈរនោះ៕