ក្រុង​ស្ទឹងត្រែង​ចលនា​ប្រជាពលរដ្ឋ​នាំគ្នា​ដាំ​ឈើ​ប្រណីត​និង​ដើមឈើ​ហូប​ផ្លែ​

0

​ស្ទឹងត្រែង​៖  ​អភិបាលក្រុង​ស្ទឹងត្រែង បាន​ចលនា​ប្រជាពលរដ្ឋ នៅ​សង្កាត់​សាមគ្គី​ឲ្យ​នាំ គ្នា​ដាំ​ដើមឈើ​ប្រណិត​ទៅលើ​ដីព្រៃ​រិច​រិល និង​ឈើ​ហូប​ផ្លែ​នៅតាម​ដីចំការ​នៅ​មូលដ្ឋាន ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៥ ក្នុង​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​លើកស្ទួយ​ដល់DSC03037​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ផង​ហើយ កូនចៅ​ជំនាន់​ក្រោយ​ក៏បាន​ស្គាល់​ឈើប្រណិត​ទាំងនោះ​ផង​។​​លោក​ប៊ុន​ណា​រី​អភិបាលក្រុង​មាន​ប្រសា​ស​ន៏​ថា​៖ ការ​ទុក​ដី​ឲ្យ​ទំនេ​វា​ប្រឈម​ទៅ​ហ្នឹង​ការបាត់បង់​និង​កើត​ទំនាស់​រឿងរ៉ាវ​ដីធ្លី​ហើយ ខាត​ប្រ​យោ​ជ​ន៏​គ្រប់បែបយ៉ាង ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ភ្ញាក់រលឹក​នាំគ្នា​ដាំ​ឈើ​ហូប​ផ្លែ​ឬ​ដាំ​ណាំ​រួមផ្សំ​ឲ្យ​បាន​ច្រើន​ទៅតាម​ផ្ទៃដី​ដែលមាន​។​
​លោក អភិបាលក្រុង​បញ្ជាក់ថាៈ​អាជ្ញាធរ​គាំទ្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ជំរុញ​ឲ្យ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជួយ​ណែនាំ​ពី​បច្ចេកទេស​ដាំ​ដុះ ផ្តល់​ពូជឈើ​ប្រណិត​ដូចជា​ធ្នង់ បេង នាងនួន គ្រញូង សុ​ក្រំ ផ្ចឹក ឈើទាល គគី​មៃ​សាក់ និង​ឈើ​ហូប​ផ្លែ​ជាច្រើន​មុខ​ទៀត​សំរាប់​បងប្អូន​មាន​ផ្ទៃដី​ធំ​យកទៅ​ដាំ​ទុកជា​មរតក​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ប្រើប្រាស់​។​DSC03036
​លោក​សុខ គឹម​សេន​ជា​មេភូមិ និង​ព្រះ​តេជគុណ​មិន សុវណ្ណ ចៅអធិការ​វត្ត​ឬ​ទ្ធី​សែន​ជ័យ នៅ​ភូមិ​ឬ​ទ្ធី​សែន​ជ័យ​បានបញ្ជាក់​និង​មាន​សង្ឃដីការ​ទទួលស្គាល់​ថា​៖​ឈើប្រណិត​ទាំងនេះ​ត្រូវ​រង​ហ្នឹង​ការកាប់​បំ​ផ្ល​ញ់​ស្ទើ​គ្មាន​សល់​ហើយ​កូនចៅ​ក្រោយៗ ពិបាក​ហ្នឹង​ស្គាល់​ទើប​យើង​នាំគ្នា​ចលនា ដាំ​ដើមឈើ​ឡើងវិញ​នៅតាម​ដី​ទំនេ គេហដ្ឋាន​និង​ទី​អារាម​នេះ យើង​ហ្នឹង​អប់រំ​ណែនាំ​ពន្យល់​ដល់​កូនៗ​តូចៗ ដើម្បី​ធ្វើ​ការដាំ​ឈើ​នេះ​បន្តទៀត ពីព្រោះថា​បច្ចុប្បន្ននេះ យើង​ឃើញស្រាប់​ហើយ​ថា​ព្រៃឈើ​របស់​យើង​គឺ​កាន់តែ​អស់ហើយ​អញ្ចឹង​យើង​ត្រូវតែ​ចូលរួម​សហការគ្នា​ដាំ​ដើមឈើ​ឡើងវិញ ជា​ផល​ប្រ​យោ​ជ​ន៏​ជាតិ ផល​ប្រ​យោ​ជ​ន៏​នេះ​បាន​ក្នេ​ងៗ​សា​ក្រោយ ជំនាន់​ក្រោយ ឲ្យ​គ្នា​ស្គាល់​ព្រោះថា​ដើមឈើ​ទាល​មួយ​ម៉ាត់​ហ្នឹង តក​អត់​ឃើញ​ទេ​ឥឡូវ​ស្គាល់ ហើយ​ដើម​ឈើទាល​ក្មេងៗ​សា​ក្រោយ​ហ្នឹង​ឲ្យ​យល់ច្បាស់ ស្គាល់​ហើយ​ថែរក្សា​កូនឈើ​ហ្នឹង​។​
​សូមបញ្ជាក់ថា​៖​ចលនា​ដាំ​កូនឈើ​នេះ​បានធ្វើ​ឡើង​នៅលើ​ផ្ទៃដី​ទំ​ហ៊ំ​៦​ហិច​តា​នៅក្នុង​វត្ត​ឬ​ទ្ធី​សែន ជ័យ​ក្នុងភូមិ​សែន​ជ័យ​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​មាន​ចំនួន​ជិត​១០០០​ដើម​ហើយ​កូនឈើ​ទាំងនោះ​បានមកពី​ជួយឧបត្ថម្ភ​ពី​សង្កាត់រដ្ឋបាល​ព្រៃឈើ​សាមគ្គី និង​ក្រុមហ៊ុន​ម៉ុង​ឬ​ទ្ធី ផ្តល់​ឲ្យ​ជាការ​រួមចំណែក ធ្វើ​ឲ្យ​ធនធាន​ព្រៃឈើ​សំបូរបែប​ឡើងវិញ​៕DSC03040