ស្ទឹងត្រែង៖ ថ្នាក់ដឹកនាំសម្ពន្ធ័ភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានជំរុញឲ្យសមាគមក្រុមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តស្ទឹងត្រែងជួយផ្តល់នូវបទពិសោធន៏ឲ្យគ្នាទៅវិញទៅមកដើម្បីលើកកំពស់គុណភាពការងារនិ ងរួមគ្នាទប់ស្កាត់អំពើហឹង្សាដែលទាក់ទងទៅលើស្ត្រីនិងកុមារឲ្យមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤និងលើកទិសដៅសំរាប់ឆ្នាំ២០១៥លើកទី១របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តស្ទឹងត្រែងនៅថ្ងៃទី២៧កក្កដាកន្លងមកនេះលោកគៀង សេងគីអនុប្រធានសម្ពន្ធ័ភាពជាតិក្រុមប្រឹក្សាថា្នក់មូលដ្ឋានមានប្រសាសន៏ថា៖ បទពិសោធន៏ការងារជាត្រីវិស័យនាំផ្លូវធ្វើឲ្យសមាគមក្រុមប្រឹក្សាសំរេចបាននួវផែនការរបស់ខ្លូនដូចនេះសមាជិកក្រុមប្រឹក្សាទាំងអស់ត្រូវធ្វើការប្រឹក្សាគ្នាបណ្តុះបណ្តាលចែករំលែកបទពិសោធន៏ពីគ្នាទៅវិញទៅមក។
លោក អនុប្រធានសម្ពន្ធ័ភាពជាតិបន្ថែមថា៖សមាគមក្រុមប្រឹក្សាចាំបាច់ត្រូវអនុវត្តគោលនយោបាយកំណែទម្រង់ ចំនួន៧ចំណុច ដែលជាយុទ្ធសាស្ត្រសំខាន់ ដល់ពង្រឹងសមត្ថភាពនិងគុណភាពការងារក្នុងការរៀបចំផ្កល់សេវាជូនប្រជាពលរដ្ឋឲ្យសំរេចបានតាមទិសដៅក្នុងឆ្នាំ២០១៥នេះ។
លោកលឺទិតប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តស្ទឹងត្រែងបានទទួលស្គាល់ថាមួយរយៈកន្លងមកនេះការងារមួយចំនួនបានដំណើរល្អប្រសើរ តែខ្លះទៀតក៏មានភាពយឺតយ៉ាវដូចជាការពង្រឹងសមាគម ការអភិវឌ្ឍន៏សមត្ថភាពការតស៊ូមតិ និងកិច្ចការហិរញ្ញវត្ថុជាដើម។
ក្នុងនាមជាប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នេះលោកប្តេជ្ញាបំពេញតួនាទីនិងកែសម្រួលនូវភាពអសកម្មដែលកើតមានកន្លងមកឲ្យបានល្អប្រសើរឡើងក្នុងនាមខ្ញុំជាប្រធានក៏ដូចជាថ្នាក់ដឹកនាំសមាគមន៏គឺយើងខិតខំរកគ្រប់វិធីធ្វើយ៉ាងណាប្តេជ្ញាអនុវត្តឲ្យបានល្អទៅតាមផែនការដែលយើងបានអនុមនេះដើម្បីដោះស្រាយនូវបញ្ហាប្រឈមដែលកើតមានឡើងគឺសំខាន់យកចិត្តទុកដាក់ជាចំបងដើម្បីចំរើសេវាជូនប្រជាជន។
លោកញែមសាម៉នប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៏ថា៖នេះជាកត្តាចាំបាច់ដែលថ្នាក់ដឹកនាំក្រុមប្រឹក្សាឃុំសង្កាត់ត្រូវតែបំពេញឲ្យមានតម្លាភាពចៀសវាងកុំឲ្យមានការរិះគន់ពីប្រជាពលរដ្ឋថាក្រុមប្រឹក្សាឃុំសង្កាត់គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន។
លោក ប្រធានក្រុមប្រឹក្សាស្នើឲ្យសមាជិកសមាគមក្រុមប្រឹក្សាទាំងអស់ត្រូវចងក្រងបណ្តុំបទពិសោធន៏គ្នាបំពេញកាតព្វកិច្ចឲ្យបានឆ្លើយតបទៅហ្នឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនិងធ្វើឲ្យមូលដ្ឋានមានការអភិវឌ្ឍន៏រើកចំរើនគ្រប់ហេដ្ឋារចនាសម្ពន្ធ័។
សូមបញ្ជាក់ថា៖សម្ពន្ធ័ភាពជាតិក្រុមប្រឹក្សាឃុំសង្កាត់បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ហើយខេត្តស្ទឹងត្រែងមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុបចំនួន៥៩នាក់ក្នុងនោះមានស្ត្រីចំនួន១៥នាក់៕