បុរស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​ចោល​ប្រព​ន្ឋ​និង​កូន​៣​នាក់​ដោយ​តូចចិត្ត​និង​ភាពក្រីក្រ​

0

​ខេត្តកំពង់ឆ្នាំង​៖​បុរស​ម្នាក់​តូចចិត្ត​និង​ភាពក្រីក្រ និង​សុំ​ខ្ចីលុយ​ម្តាយ​មិនបាន​ផង​នោះ បា​នស​ម្រ​ច​ចិត្ត​ចងក​សម្លាប់ខ្លួន ចោល​ប្រព​ន្ឋ​កូន​៣​នាក់​។​ការចង ក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​នេះ​បានកើត​ឡើង នៅ​ចន្លោះ​ម៉ោង ១២​ទៅ​ម៉ោង​២​រំលង​អា​ធ្រា​តុ ឈានចូល ថ្ងៃទី​៣០ ខែ កក្កដា ឆ្នាំDSC07636​២០១៥ នៅ​ចំណុច​ក្រោយ​ទ្រុង​ក្រពើ​ស្ថិតក្នុង ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​
​ ​សមត្ថកិច្ច​នគរបាល​សង្កាត់​ផ្សារឆ្នាំង បា​និយាយថា​៖ បុរស​ធ្វើអត្តឃាត​រូបនោះ​មានឈ្មោះ ឡុ​ក​​ចាន់ អាយុ​៣១​ឆ្នាំ មាន​ប្រព​ន្ឋ​ឈ្មោះ អៀ​ត ចាន់ណា អាយុ​២៧​ឆ្នាំ មានកូន​៣​នាក់ (​ស្រី​២)​។​ប្រភព​ដដែល​​បាន​អោយដឹងទៀតថា​៖​គ្រួសារ​ខាងលើនេះ​ក្រីក្រ​ណាស់ គ្មាន​ផ្ទះសម្បែង​ទេ​មកសុំ​ផ្ទះ​ម្តាយ​ស្នាក់នៅ ។DSC07634
​មុនពេល​កើតហេតុ បុរស​រូប​នោះបាន​ខ្ចីលុយ​ម្តាយ ទៅ​ទិញ​កាណូត​បា​ឡា​ស្មាច់ តែ​ម្តាយ​ថា គ្មានទេ លុះដល់​ល្ងាច​ថ្ងៃទី​២៩ ខែ​ក្កដា បុរស​រូប​នោះបាន​ត្រឡប់​ពី​ផឹកស្រា​វិញ​បានមក​ដេក​ជាមួយ​ប្រព​ន្ឋ​កូន​ជាធម្មតា នៅខាងមុខ​ផ្ទះ​ម្តាយ​អោយ​ស្នាក់នៅ ។​ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ​ជិត​២ រំលង​អា​ធ្រា​តុ ពេល​ប្រព​ន្ឋ​ងើប​បទ​ជើង ស្រាប់តែ​បាត់​ប្តី​មិនឃើញ ពេលនោះ​ប្រព​ន្ឋ​បាន​បើកទ្វារ​ផ្ទះ​ឡើង​ស្រាប់តែ​ឃើញ​ប្តី​របស់ខ្លួន​បាន​ចងក​សម្លាប់ខ្លួន​ស្លាប់​បាត់ទៅហើយ ។ ពេលនោះ​ប្រព​ន្ឋ​បាន​ប្រាប់ អ្នកជិតខាង​និង​បាន​បន្ត​ប្រាប់​ដល់​សមត្ថកិច្ច​នគ​របាល​ចុះមក​ព័ទ្ធ​ខ្យែ​ការពារ​កន្លែងកើតហេតុ រហូតដល់​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ទើប​សមត្ថកិច្ច​នគរ​បាល ពិនិត្យ​និង​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​សព​បុរស​រូបនោះ ដែល​បាន​យក​ក្រ​ម៉ា ចងក នឹង ធ្នឹម​ផ្ទះ​រួច​បាន​ហក់​ពីលើ​កៅអី ដែល​ដាក់​ឈរ​ដល់​ធ្នឹម​ផ្ទះ​។DSC07641
​ ​ក្រោយពី​បាន​ពិនិត្យ​លើ​សព​បុរស​រូបនោះ​សមត្ថកិច្ច​បានអោយដឹង​ថា​៖​បុរស​រូបនោះ​ពិតជា​បាន​ចងក​សម្លាប់ខ្លួន​ពិតមែន ហើយ​សមត្ថកិច្ច​បានប្រគល់​សព​បុរស​ធ្វើអត្តឃាត ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី នៅក្នុង​លំនៅដ្ឋាន​ម្តាយ​កន្លែងកើតហេតុ​៕DSC07638