ខេត្តព្រះសីហនុ៖ នៅខាងមុខបរិវេណផ្ទះល្វែងអតីតៈមន្ទីរវប្បធម៌ឬមហោស្របចាស់នៅផ្នែកខាងត្បូងត្រួវបានគេទុកជាសូន្បាសាធារណៈសំរាប់មនុស្សទូទៅចេញចូលលេងកម្សាន្តនិងរៀបចំកម្មវិធីផ្សេងៗដូចជាការប្រគំតន្ត្រី.ខន់សឺត.ស្តង់ពិពណ៌លក់ទំនិញ.ល្បែងប្រជាប្រិយផ្សេងៗ.ល្បែងលេងគប់ប៉េតប៉ោង.ជិះម៉ូតូហោះ.សេះហោះ.កន្តក់ហោះព្រមទាំងការចាក់ភ្លេងធុងបាស់កំដរអ្នកហាត់ប្រាណយ៉ាងទ្រហឹងអ៊ឹងកងជាប្រចាំផងដែរ។
.ទិដ្ឋភាពល្បែងល្បាំគ្រប់បែបយ៉ាងនៅលើសូនច្បារខាងមុខផ្ទះល្វែងសំបូរដូចនេះបើយើងគិតមួយភ្លេតមិនបានពិចារណាឲ្យបានដឹតដល់យើងច្បាស់ជាគិតថាអ្នករស់នៅទីតាំងផ្ទះល្វែងខាងលើនេះពូកគេមានសេចក្តីសុខសប្បាយខ្លាំងណាស់ហើយមើលទៅពីព្រោះអ្វីៗដែលសប្បាយៗផ្លែកៗច្រើនគេរៀបចំនៅទីនោះស្ទើររៀងរាល់សប្តាហ៍ប៉ុន្តែរផ្ទុយទៅវិញសំរាប់អារម្ភអ្នកកំពង់រស់នៅផ្ទះល្វែងទីនោះបែរជាសំដែងនៅការមិនសប្បាយចិត្តថាការរៀបចំកម្មវិធីផ្សេងៗនៅទីនេះបានរំខានដល់ពូកគេខ្លាំងណាស់ដូចជាសំឡេងផ្លង់ការបំពុលបរិស្ថានគ្នានអានាម័យសណា្តប់ធ្នាប់អាចម៌នោមពាសវាលពាសកាលជាពីសេសនៅពេលគេរៀបចំកម្មវិធីប្រគំតន្ត្រីឬការរៀបចំសាងសង់ស្តង់ពីពណ៌លក់ផលិតផលផ្សេងៗម្តងៗទីនោះត្រូវគេបិតជិតដាក់អ្នកហាមមិនឲ្យម៉ូតូនិងរថយន្តចេញចូលនោះទេសូម្បីតែអ្នកមានផ្ទះល្វែងនៅទីនោះក៍ដូចគ្នាដែរសរុបសេចក្តីមកការរស់នៅទីនេះពំសូវមានសេចក្តីសុខនោះទេ។
.បងប្រុសម្នាក់ជាអ្នករស់នៅផ្ទះល្វែងខាងលើបាននិយាយត្អូញត្អែប្រាប់ឲ្យដឹងថាការមករស់នៅតំបន់ផ្ទះល្វែងនេះដំបូងគាត់គិតថាទីតាំងកន្លែងនេះមានសភាពអ៊ូរអរស្រូលរកស៊ីលក់ដូរតែផ្ទុយទៅវិញបែរជាមួយថ្ងៃៗកើតទុកដោយភាពរំខានផ្សេងៗគ្រប់បែបយ៉ាងជាពីសេសនៅពេលគេរៀបចំកម្មវិធីប្រគំតន្ត្រីឬសាងសង់ស្តង់លក់ទំនិញផ្សេងៗវិញគេបានធ្វើការសាងសង់ដល់សំយាបផ្ទះរបស់គាត់ស្ទើរគ្មានផ្លូវដើរចេញចូលផ្ទះនោះទេហើយសំរាប់អ្នកមានរថយន្តវិញកុំសង្ឃឹមថាជិះចូលទៅក្នុងផ្ទះរបស់ខ្លូនដោយស្រូលៗឲ្យសោះបើសិនជាការប្រគំតំន្ត្រីឬការតាំងពីពណ៌មិនទាន់បញ្ចប់ហើយអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺនៅពេលមានការរៀបចំមក្មវិធីតែងមានមនុស្សម្នាកមលេងកម្សាន្តយ៉ាងច្រើនកុះករធ្វើឲ្យបរិស្ថាននៅទីនោះអាក្រក់រកស្មានមិនដល់គឺសំបកវិចខ្ចប់ម្ហូបអាហារផ្សេងៗត្រូវបានគេបោះចោលគ្មានសណ្តាប់ធ្នាប់រីឯអាចម៌នោមវិញគេប្រទះយើញស្ទើរគ្រប់ច្រកល្ហកតាមកន្លៀតគៀនកោះផ្ទះល្វែងដែលមិនមានម្ចាស់មករស់នៅធំខ្លឹនស្អុយឆ្អេះឆ្អាបគូរខ្ពើមរអើមបំផុត។
.បងប្រុសដ៍ដែលបានបន្តទៀតថារាល់ថ្ងៃការរស់នៅតំបន់នេះពុំមានសេចក្តីសុខនោះទេពីព្រោះបើមិនមានការរំខានពីការរៀបចំកម្មវិធីក៍នៅមានវង្សហាត់ប្រាណចាក់ធុងបាស់ជាប្រចាំថ្ងៃផងដែរដោយក្រុមរកស៊ីដចាក់ធុងបាស់នេះក៍បង្ករបញ្ហារខ្លាំងណាស់ដែរគឺពូកគេចាក់ធុងបាស់លឺសំឡេងស្ទើររំពងក្រុងនិងជួនកាលពូកគេបើកសំឡេងម៉ូលីនបន្ថែមយ៉ាងអស់ដៃធ្វើយ៉ាងណាឲ្យតែបានលឺខ្លាំងៗមិនគិតដល់សិទ្ឋិការរស់នៅអ្នកជិតខាងនោះទេហើយការរំពងសំឡេងខ្លាំងៗរំខានដូចនេះបើប្រជាពលរដ្ឋរស់នៅក្បែរៗនោះមានមនុស្សចាស់ជរា.អ្នកជំង្ងឺឬអ្នកមានរោគខ្សោយបេះដូងវិញនោះច្បាស់ជារស់មិនបានយូនោះទេគឺអាចស្លាប់ដោយគាំបេះដូងនៅថ្ងៃណាមួយមិនខាននោះឡើយ។
.បងប្រុសដ៍ដែលបានបញ្ជាក់ថាការតាំងពិពណ៍លក់ទំនិញផ្សេងៗនៅទីនេះមិនជាការអ្វីនោះទេ ប៉ុន្តែរសូមឲ្យអ្នកគ្រប់គ្រងកម្មវិធីទាំងអស់នោះគូរទុកទីឃ្លាខាងមុខផ្ទះល្វែងឲ្យបានធំទូលាយនិងផ្តល់កាងាយស្រូលដល់ម្ចាស់ផ្ទះល្វែងស្របច្បាប់ចេញចូលផ្ទះរបស់គេផង។ហើយរាល់ការប្រគុំតន្ត្រីឬការតាំងពីពណ៌ស្តង់លក់ទំនិញផ្សេងៗគណៈកម្មការកម្មរៀបចំកម្មវិធីក៍គូរចាត់ចែងឲ្យមានបង្គន់អានាម័យចលត័សំរាប់បំរើអតីថិជនឲ្យបានត្រឹមត្រូវជាសវាងពូកគេដើរអាចម៌នោមពាសវាលពាសកាលរូមនិងធុងសំរាមក៍គូរឲ្យមានផងដែរដើម្បីរក្សាអនាម័យបរិស្ថានហើយសំរាប់ក្រុមអ្នករកស៊ីចាក់ធុងបាស់កំដរការហាត់ប្រាណក៍គូរមានកាពីចារណាផងដែរធ្វើយ៉ាងណាកុំឲ្យមានបើកសំឡេងធុងបាស់របស់ខ្លូនលឺៗខ្លាំងពេកត្រូវគិតពីអារម្មអ្នករស់នៅក្បែរៗនោះផងកុំព្រោះតែផលប្រយោជន៍ខ្លូនឯងរំខានដល់អ្នកដ៍ទៃមិនល្អន៉ទេ។
.អ្វីដែលបានលើកឡើងនេះគ្រាន់តែជាក្រើនរំលឹកទៅដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់បានជ្រាបបានដឹងខ្លះៗតែប៉ុណ្ណុះជាពីសេសថៅកែក្រុមហ៊ុនសំណង់ផ្ទះល្វែងនេះតែម្តងបើសិនជាទុកឲ្យនៅរបៀបនេះតទៅទៀតអ្នកចង់មករស់នៅផ្ទះល្វែងមិនប្រាកដថាគេមានអារម្ភល្អចង់មករស់នៅទៀតឡើយ៕