កំពត ៖ បុរសម្នាក់ត្រូវបានកំលាំងសមត្ថកិច្ចឃាត់ខ្លួន ពីបទរំលោភកូនស្រីបង្កើតខ្លួនឯង នៅវេលា ម៉ោង៩ និង ៣០ នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ចំណុចភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។លោកលក ញ៉ាវ អនុការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបានប្រាប់ឲដឹងថា÷ ជនសង្ស័យឈ្មោះអ៊ុក សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ ។ ចំណែកជនរង គ្រោះជាកូនស្រីបង្កើត ឈ្មោះអ.ស.ផ អាយុ១៣ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុ ខាងលើ ។ ដោយជនសង្ស័យជាឪពុក បានបបួលកូនស្រីបង្កើតខ្លួនឯង ដែលជាជនរងគ្រោះ ចេញទៅដាក់អន្ទាក់សត្វសំពោច ។ ហើយបានធ្វើសកម្មភាព ចាប់រំលោភរហូតសម្រេចបានចំនួន ០៣ដង នៅថ្ងៃទី១៩ ខែកក្កដា , ថ្ងៃទី២២ ខែកក្កដា , និង ថ្ងៃទី២៣ ខែកក្កដា នៅខាងក្រោយផ្ទះចម្ងាយប្រមាណជា១០០ម៉ែត្រ ។
លោកបានបន្តទៀតថា៖ ក្រោយពីជនសង្ស័យជាឪពុក រំលោភបានសម្រេចរួចហើយ គឺជនរងគ្រោះ បានមកប្រាប់ម្តាយបង្កើត ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យផងដែរ ប៉ុន្តែម្តាយហាក់ដូចធ្វើជាមិនដឹងមិនព្ញ ដូច្នេះហើយទើបធ្វើឲ្យជនរងគ្រោះជាអនីតិជន ដាច់ចិត្ត ឡើងមកប្តឹងឡើងប្តឹងឪពុកបង្កើតខ្លួននៅអង្គការលីកាដូខេត្តកំពត នៅរសៀលថ្ងៃទី២៨ ខែកក្កដា ម្សិលមិញ ហើយអង្គការមួយនេះ ក៏បញ្ជូនបន្តមកឲ្យស្ថាប័នមានសមត្ថកិច្ច ទើបសមត្ថកិច្ចជំនាញចុះទៅឃាត់ខ្លួនជនសង្ស័យយកកាន់ស្នងការខេត្ត ។
តាមចម្លើយសារភាព របស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ច ថា ខ្លួនគេមិនបានប្រព្រឹត្តសកម្មភាពរំលោភទៅលើកូនបង្កើតខ្លួនឯងនោះទេ គឺគ្រាន់តែបបួលកូនចេញទៅដាក់អន្ទាក់សត្វ គ្រាន់បានជាគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាឆ្លើយដោះសារយ៉ាងណាក៏ដោយ ក៏កម្លាំងនគរបាលជំនាញនៃការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្ត បាននិងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ហើយ៕