ខេត្តបន្ទាយមានជ័យ បុរស២នាក់នាំគ្នាផឹកស៊ីពេលស្រវឹងជោគរួចនាំគ្នាអួតអាងរៀងខ្លួនប៉ះសម្តីធ្ងន់ៗដាក់គ្នាបណ្តាលឲ្យកើតមានរឿងជម្លោះរហូតទាញកាំបិតចាក់គ្នាយ៉ាងព្រៃផ្សៃធ្វើឲ្យរងរបួសធ្ងន់ទាំងសងខាង។ការផឹកសីុឈានដល់ការកាប់ចាក់គ្នានេះកើតឡើងនៅល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។លោកឱ ប៊ុនណេ មេស្នាក់ការសន្តិសុខកងរាវុធហត្ថប្រចាំការ៩៩៩ខ្លាងាប់បានប្រាប់សារពត៌មានកាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៥នោះថាមុនពេលកើតហេតុជនសង្ស័យទាំង២នាក់បាននាំគ្នាផឹកស្រាក្នុងខ្ទមកន្លែងលក់ដូរមួយកន្លែងក្រោយពីផឹកសីុអស់រយះពេល
ជាច្រើនម៉ោងរួចមកក៏ស្រវឹងរៀងៗខ្លួនពេលនោះជនទាំង២នាក់មានការអួតដាក់គ្នា ទៅវិញទៅមកហើយដឿដងដាក់គ្នាយ៉ាងខ្លាំងធ្វើឲ្យអ្នកទាំង២ទប់ចិត្តមិនបានតែរៀងខ្លួនបណ្តាលឲ្យទាញកាំបិតកាប់ចាក់គ្នាយ៉ាងសាហាវរងរបួសទាំងសងខាង។ក្រោយពីកើតហេតុ រួចប្រជា
ពលរដ្ឋនៅទីនោះបានដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។លោកឨប៊ុនណេបាននិយាយបន្តថាជនកាប់ចាក់គ្នាទាំង២នាក់នោះមានឈ្មោះ សៀនរ៉េនភេទប្រុសអាយុ៣៨ឆ្នាំរស់នៅ អូរអំពិល ឃុំទួលពង្រ ស្រុ់កម៉ាឡៃ ខេត្តបន្ទាយមានជ័យ ២មានឈ្មោះឆែម លឿម ប្រុសអាយុ៤៩ឆ្នាំរស់នៅជាមួយគ្នា។លោកឱ ប៊ុនណេបានបន្តថាជនសង្ស័យឈ្មោះសៀន រ៉េន ភេទប្រុសអាយុ៣៨ឆ្នាំ ប្រើប្រាស់កាំបិតខ្វែវកាប់ទៅលើជនរងគ្រោះមានឈ្មោះឆែម លឿមប្រុសអាយុ៤៩ឆ្នាំរបួស់ធ្ងន់ត្រង់ដៃកឆ្វេងបាត់ដៃឆ្វេងដាច់ម្រាមដៃខ្នងដៃ។ជនទាំង២ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យក្រោយពីព្យាបាលជានោះត្រូវបញ្ជូនទៅតុលាការសួចំលើយនិងដាក់ទោសទៅតាមផ្លូវច្បាប់៕



































