កំពត៖ ប្រជារនេសាទជនជាតិខ្មែរឥស្លាមប្រមាណជិត៤០០នាក់ដែលរស់នៅក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត បានស្នើរសុំអោយអាជ្ញារធមេត្តាជួយរកយុតិធម៌ដល់ជនរងគ្រោះដែលទូកនេសាទវៀតណាមបុកស្លាប់ ព្រមទាំងស្នើរសុំអោយមន្ត្រីជំនាញជលផលជួយទប់ស្កាត់បទល្មើសនេសាទអូលគូរ ប្រើប្រាស់ឧបករឆក់របស់ទូកជនជាតិវៀំតណាមលើដែនទឹកកម្ពុជានៅវេលាម៉ោង៩,០០ព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៥ ។សូមបញ្ជាក់ថា៖ការស្នើសុំរបស់ប្រជារនេសាទជនជាតិខ្មែរឥស្លាមប្រមាណជិត៤០០នាក់នេះគឺធ្វើទ្បើងបន្ទាប់ពីមានការស្លាប់របស់ប្រជារនេសាទខ្មែរឥស្លាមម្នាក់ដែលត្រូវទូកនេសាទជនជាតិវៀតណាមបុកស្លាប់ការពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៥ នៅចំណុចកោះខ្ទះ ប្រហែលជា១០០ម្រ៉ែត ស្ថិតក្នុងឃុំកោះតូច ស្រុកទឺកឈូរ ខេត្តកំពត ។
លោកនាក់ សាន តំណាងប្រជារនេសាទនៅក្នុងភូមិដូនតោកបានស្នើរសុំសូមអោយអាជ្ញាពាក់ព័ន្ធមេត្តាជួយរកយុតិធម៌ដល់ជនរងគ្រោះដែលត្រូវទូកនេសាទវៀតណាមបុកស្លាប់ពីព្រោះនេះជាករណីឃាតកម្មដោយឃើញមានស្នាមវាយត្រង់កញ្ចឹងករខាងស្ដាំ ដើមទ្រូង ចង្កេះ ហើយលោកក៏បានធ្វើការស្នើរអោយមន្ត្រីជំនាញជលផលជួយទប់ស្កាត់បទល្មើសនេសាទអូលគូរ ប្រើប្រាស់ឧបករឆក់របស់ទូកជនជាតិវៀំតណាមលើដែនទឹកកម្ពុជាផង ។
លោកនាក់ សុវណ្ណនារី អភិបាលក្រុងកំពត បានអោយដឹងយ៉ាងខ្លីថា៖ ចំពោះបញ្ហាដែលប្រជារនេសាទស្នើរសុំអោយជួយរកយុតិធម៌ដល់ជនរងគ្រោះដែលត្រូវទូកនេសាទវៀតណាមបុកស្លាប់នេះលោកបានទទួលហើយលោកបានរៀបចំរបាយការណ៏ដើម្បីសុំគោលការណ៏សំរេចពីថ្នាក់ខេត្ត ។
ចំណែកអំពីបញ្ហាការស្នើរសុំរបស់ប្រជារនេសាទលើបញ្ហាជួយទប់ស្កាត់បទល្មើសនេសាទអូលគូរ ប្រើប្រាស់ឧបករឆក់របស់ទូកជនជាតិវៀំតណាមលើដែនទឹកកម្ពុជានេះលោកស សូរិននាយខ័ណ្ឌជលផលកំពតបានលើកទ្បើងថា៖ លោកបានជម្រាបដល់ប្រជារនេសាទ ឬសហគមន៏នេសាទ ទាំងអស់ដែលប្រទះឃើញទូកនេសាទជនជាតិវៀំតណាមណាដែលប្រើប្រាស់ឧបករឆក់នេសាទអូលគូរ សូមអោយជួយសហការផ្ដល់ព័ត៌មានដល់មន្ត្រីជំនាញរបស់ពួកគាត់ ដើម្បីគាត់ស្នើរសុំគោលការណ៏ពីថ្នាក់ខេត្ត និងកំលាំងសហការចុះទៅទប់ស្កាត់បទល្មើសទាំងនេះអោយបានទាន់ពេលវេលា។



































