​សមត្ថកិច្ច​ប៉ូលិស​ថៃ បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​១​នាក់​តាម​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​ទាក់ទិន​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​ក្រញូង

0

​.​ឧ​ត្ត​រ​មានជ័យ៖. កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៥.​សមត្ថកិច្ច​ថៃ បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​ម្នាក់​ដែល​លបលួច​ឡើងទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ​. ហើយ​ត្រូវ​ក្រុម​ទាហាន​ឈុតខ្មៅ​ថៃ ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​ដាក់គុក​នៅ​ប្រទេស​គេ អស់​រយះ​កាល​ជាច្រើន​ខែIMG_7207​.​ច្រើន​ឆ្នាំ ទើប​សមត្ថកិច្ច​ប៉ូលិស​ថៃ ដោះ​លេង​មកវិញ​តាម​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​។​លោក​ក្រូច សម្បតិ ប្រធាន​ទី​ស្នាក់​ច្រក​អន្តរជាតិ​ជាំ​សា​ងុ​ាំ បាន​ឲ្យ​ដឹងថា​.​ពលរដ្ឋ​ខ្មែរ​ដែល​ប៉ូលិស​បញ្ជូនមក​នោះ មានឈ្មោះ​ទូច គឹមហុង ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៣ លួច​ឡើងទៅ​កាប់​ឈើ​ក្រញូង​នៅ​ចំណុច​អន្ទង់អាំង​ស្ថិតនៅ​ក្នុងភូមិ ឃុំ ស្រុក​ខាងលើ ហើយ​នៅពេល​បច្ចុប្បន្ន លោក​ក្រូច សម្បតិ ប្រធាន​ទីស្នាក់ការ​ច្រក​អន្តជាតិ ជាំ​សា​ងុ​ាំ​បានធ្វើ​ការអប់រំ ហើយ​បាន​ឲ្យ​វិលត្រឡប់​ទៅ​ស្រុក កំណើត​វិញ​៕IMG_7207