​សិក្ខាកាម​មកពី​ស្រុក​ក្រុងមាន​ចំនួន​១១៣​នាក់​បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការកសាង​កម្មវិធី​វិនិយោគ ឃុំ​និង​សង្កាត់​

0

​ខេត្តបន្ទាយមានជ័យ​៖  ​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៥​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការកសាង​កម្មវិធី​វិនិយោគ ឃុំ សង្កាត់​ដែលមាន​សិក្ខាសាលា​មកពី​ស្រុក​ក្រុងមាន​ចំនួន​១១៣​នាក់​។​ពិធី​នេះ​មានការ​ចូលរួម​លោក​គោ​ស៊ុំimage (2) សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​លោកស្រី​យឹម​សុ​គីម​លី​ទីប្រឹក្សា​ពង្រឹង​ស​មិត្តភាព​។​លោក​អភិបាលខេត្ត​បាន​មាន​ប្រសា​ស​ន៏​ក្នុង​វគ្គ​បណ្តុះបណ្តាល​នោះ​ថា​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​សំខាន់​គឺ​ធ្វើការ​ពិភាក្សា ពិនិត្យ ទីតាំង​នៃ​បញ្ហា មូលហេតុ​នៃ​បញ្ហា តម្រូវការ​ឧបសគ្គ​និង​ដំណោះស្រាយ​នានា​ឡើងវិញ​ដើម្បី​រៀបចំ​គំរោង​វិនិយោគ​ប្រចាំឆ្នាំ​របស់​ឃុំ​និង​សង្កាត់​។​លោក​បាន​បន្តថា​វគ្គប​ណ្តុះ​បណ្តាល​នេះ​វិនិយោគ​ឃុំ​សង្កាត់​នេះ​ជា​ផែនការ​ការងារ​ប្រចាំឆ្នាំ​នៃ​ការអនុវត្ត​ផែនការ​អភិ​វ​ឌ្ឈ​ន៍​ឃុំ សង្កាត់​ដែលមាន​គំរោង​ថវិការ​អនុវត្ត​ច្បាស់លាស់​។​កម្មវិធី​អនុវត្ត​ឃុំ​សង្កាត់​រួមមាន ផ្នែក​សង្គមកិច្ច ផ្នែក​សេដ្ឋកិច្ច ផ្នែក​ធនធានធម្មជាតិ និង​បិ​រិ​ស្ថាន​និង​ផ្នែក​អភិ​វ​ឌ្ឈ​ស្ថាប័ន​រដ្ឋបាល​និង​សន្តិសុខ​ជាដើម​។​អ្នកស្រី​យឹម​សុ​គីម​លី​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​អំពី​វដ្ត​នៃ​កម្មវិធី​វិនិយោគ​ឃុំ​សង្កាត់​នៅក្នុង​ការធ្វើ​បទ​បង្ហាញ​នេះ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​សិក្ខាកាម​ក្តាប់​ឲ្យ​បាន​នូវ​ដំណើរការ​ទាំង​មូលនៃ​ការកសាង​កម្មវិធី​វិនិយោគ​ឃុំ​សង្កាត់​ប៉ុណ្ណោះ​។image (1)​វដ្ត​នៃ​កម្មវិធី​វិនិយោគ​ឃុំ​សង្កាត់​មានដូចជា ការពិនិត្យ​បញ្ហា​ឬ​តម្រូវការ​ជាមួយ​ប្រជាពលរដ្ឋ​ឡើងវិញ ការរៀបចំ​គំរោង​វិនិយោគ​ឃុំ​សង្កាត់ សិក្ខាសាលា​សមាហរណកម្ម​ផែនការ​ថ្នាក់ស្រុក​ក្រុង ការអនុម័ត​កម្មវិធី​វិនិយោគ​យុំ​សង្កាត់ ការតាមដាន​ត្រួតពិនិត្យ​និង​ការវាយតំ​លៃ​កម្មវិធី​វិនិយោគ​ឃុំ​សង្កាត់​ជាដើម​៕image (3)