សិស្ស​វិទ្យាល័យ​ចំនួន​៨៩​នាក់​ស្ម័គ្រចិត្ត​ចូល​ជា​សមាជិក​គណៈបក្ស​ប្រជាជន​កម្ពុជា​

0

​កំពង់ឆ្នាំង ៖ សមាជិក សមាជិកា​ថ្មី​ចំនួន​៨៩​រូប​មកពី​សិស្ស​វិទ្យាល័យ​ប្រពៃ​គី​រី ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង បាន​ស្ម័គ្រចិត្ត​ចូល​ជា សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ដែល​ពិធី​ប្រកាស​បញ្ចូល​សមាជិក11741019_1668633763352944_6247391125020106759_o សមាជិកា​ថ្មី​នេះ​បាន​ធ្វើឡើង នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៥​នេះ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម អ៊ឹង លាង​ហ៊ួ​រ សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​ជល​គី​រី​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ប៉េ ជំនិត ក្រុមការងារ​ថ្នាក់កណ្តាល តំណាង​ឯកឧត្តម ប៉ែន វុ​ឌ្ឍី ក្រុមការងារ​ថ្នាក់កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ជល​គី​រី និង​ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ធ ក្រុមការងារ​ថ្នាក់​ខេត្ត​និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ជល​គី​រី ព្រមទាំង​សមាជិក​សមាជិកា​បក្ស​ស្រុក​ឃុំ​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​។​11754678_1668634206686233_1034636864368977127_o
​ ​បន្ទាប់ពី​តំណាងអោយ​សមាជិក​ថ្មី​ទាំង​៨៩​រូប ឡើង​អាន​ពាក្យ​សុំចូល​សមាជិក​សមា​ជិ​កា​ថ្មី​របស់​គណបក្ស​ប្រជាជន​រួចមក​។​លោក យិន សា​វ៉េ​ន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន ស្រុក​ជល​គី​រី​បាន​ឡើង​អាន​សេចក្តីសំរេច​លេខ​០០៣/០១៥ ចុះ​ថៃ្ង​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ជល​គី​រី សំរេច​បញ្ចូល​សមាជិក​សមាជិកា​ថ្មី មកពី​វិទ្យាល័យ​ប្រពៃ​គី​រី​ស្រុក​ជល​គី​រី សរុប​រួម​៨៩​រូប​ជា​ផ្លូវ​ការចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​។​
​ ​តំណាង​សមាជិក​ថ្មី​បាន​ឡើង​ធ្វើ​ការប្តេជ្ញាចិត្តថា​៖១.​ខិតខំ​អភិវឌ្ឍន៍​អប់រំ​សមត្ថភាព​ខ្លួន​អោយក្លាយ​ទៅជា​កំ​លាំ​ពិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ប្រទេសជាតិ​, ២.​សាមគ្គីភាព​ផ្ទៃក្នុង​បក្ស​អោយ​បានល្អ​និង​ទំនាកទំនង​ល្អជា​មួ​យម​ជ្ឍ​ដ្ឋា​ន​នានា​ក្នុងសង្គម​ដើម្បី​ពង្រឹង​កិត្យានុភាព​របស់​គណបក្ស ,៣.​គាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណត្តិ ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​អោយមាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​។​
​ ​ក្នុងឱកាស​នោះ​ឯកឧត្តម អ៊ឹង លាង​ហ៊ួ​រ បាន​មានប្រសាសន៍ថា​៖​ក្មួយៗ​ទាំងអស់​ពិតជា​បាន​យល់ច្បាស់​ពី​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​គឺ​ធ្វើ​អ្វីៗ​ដើម្បី​ប្រទេសជាតិ និង​ប្រជាជន​ដូច​ទើប​ក្មួយៗ​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នាពេលនេះ​។​
​ក្មួយៗ​ទាំងអស់​ជា​និស្សិត​ឬក៏​ប្រជាពលរដ្ឋ​សុទ្ធ​តែមាន​សម្ថ​ភាព​ពិតៗ ដើម្បី​បម្រើ​ផលប្រយោជន៍ ជូន​សង្គមជាតិ ព្រោះ​ក្មួយៗ ទាំងអស់ គឺជា​ទំពាំង​ស្នង​ឫស្សី និង​ជា​សសរទ្រូង ដ៏​រឹងមាំ​របស់ ប្រទេសជាតិ​ទៅ​អនាគត ដោយ​កម្លាំង​យុវជន គឺជា​ស្នូល​ដ៏​សំខាន់ នៅក្នុង​មូលដ្ឋាន ដើម្បីអោយ​មូលដ្ឋាន របស់​យើង រីកចម្រើន និង​មាន​សុវត្ថិភាព ទៅបាន​ទាល់​តែមាន​ក្មួយ ចូលរួម​ជា​ចលនា យុវជន ហើយក៏​ជា​កាត ព្វ​កិច្ច​របស់​ក្មួយៗ ដែល​ត្រូវបំពេញ និង​ស្វែងយល់​ផងដែរ​។​
​ ​ឯកឧត្តម អ៊ឹង លាង​ហ៊ួ​រ ក៏បាន​បញ្ជាក់ថា ៖​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ក្មួយៗ​មាន​សិទ្ធិសេរីភាព ពេញលេញ​ល្អ​ណាស់ មាន​សិទ្ធិ​បញ្ចេញមតិ ផ្ទាល់ខ្លួន និង​សិទ្ធិ ទាំងអស់​ក្នុងការ​រស់នៅ ហើយ​បើ​គ្មាន​ថ្ងៃ​៧​មករា ក៏​គ្មាន​ថ្ងៃ​២៣​តុលា នាទី​ក្រុងប៉ារីស ហើយ​បើ​មិនមាន​ថ្ងៃ​ទាំងអស់នេះ ក៏​គ្មានអ្វីៗ​ដូច​ពេលបច្ចុប្បន្ន​នេះដែរ​។​
​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្តេច អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រឹមតែ​បាន​រំដោះ​ប្រទេសជាតិ និង​ប្រជាជន​ទាំងមូល ពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត​ដ៏​សាហាវយង់ឃ្នង នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩ ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​ដឹកនាំ និង​កសាង​ប្រទេសជាតិ​តាំងពី​បាតដៃ​ទទេ រហូត​មាន​សុខសន្តិភាព ស្ថិរភាព នយោបាយ​ពេញលេញ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​។​11755175_1668634270019560_6280246966993865967_n
​ ​ឯកឧត្តម អ៊ឹង លាង​ហ៊ួ​រ ក៏បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​ទាំងអស់ និង​សមាជិក សមាជិកា​ថ្មី​ចំនួន​៨៩​រូប​ត្រូវ​បន្ត​សហការ និង​សាមគ្គីភាព​ផ្ទៃក្នុង ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ផ្សេងៗ និង​ខិតខំ​ឃោសនា​ផ្សព្វផ្សាយ​អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឈានទៅរក​ជ័យជំនះ​ក្នុងការ​បោះឆ្នោត ឃុំ សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ ខាងមុខនេះ​៕