សាខា​កាំកុងត្រូល​ចុះ​ពិនិត្យ​ចំណីអាហារ​នៅតាម​សាលារៀន​

0

​ស្ទឹងត្រែង​៖  ​សាខា​កាំកុងត្រូល​ប្រចាំ​នៅ​ខេត្តស្ទឹងត្រែង​បាន​ដាស ស្មារតី​ដល់​អ្នក​ប្រកប​របរ​លក់​ចំណីរ​អាហា​នៅតាម​សាលារៀន ពិនិត្យ​លើ​ចំណីអាហារ ដែល​គ្មាន​គុណភាព នៅ​ព្រឹក​ថ្ងៃទី​៣១​កក្កដា​ឆ្នាំ​២០១៥​នេះហើយ​បើ​ឃើញថា​មាន​ផលប៉ះពាល់​ត្រូវ​រាយ​ការជូន​សមត្ថកិច្ច1_11.14​ជំនាញ​។​
​លោក​ភឹម​សុជា​មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​នៅ​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា​៖​ថ្មីៗ​នេះ​កើតឡើង​នូវ​ភាពមិនប្រក្រតី​លើ​ចំណីអាហារ​ដែល​កុមារ​ទិញ​ទៅ​បរិភោគ​ដោយសា​អ្នក​ផលិត​យក​វត្ថុធាតុដើម​មិន​សមស្រប​ទៅ​កែឆ្នៃ​យកចំណេញ​មិនបាន​គិតពី​សេវា​សុខភាព​សារ​ធារ​ណៈ​។​
​លោក​អះអាងថាៈ​ចំណី​ទាំងនេះ​ប្រសិនបើ​ពិនិត្យឃើញ​នោះ​ត្រូវ​ដកហូត​ភ្លាមៗ​មិន​ទុក​ឲ្យ​បន្ត​លក់​ទេ​ដើម្បី​គិតពី​គុណភាព​សិវ​ត្ថិ​ភាព​ផលិតផល​ទំនិញ​ផង​ហើយ​ការពារ​សុខភាព​ផង​។​
​លោកស្រី​លី​ម៉ី​ប្រកប​របរ​លក់​ចំណីអាហារ​នៅតាម​សាលារៀន​បាន​ទទួលស្គាល់ថា​៖​កន្លងមក​គាត់​ក៍​ធ្លាប់​ជួប​ចំណីអាហារ​នេះដែ តែ​ភាគច្រើន​គឺ​នំ​កូនក្មេង​ដូចជា​ងៀត​សាច់គោ មាន​ជាតិ​កៅស៊ូ មី​ក​ញ្ចា​ប់​អាច​ដុត​ឆេះ​ហើយ​ថ្មីៗ​នេះ លិចលឺ​ពី​នំ​កំពឹស​តូចៗ​ឬ​ត្រី​យូហ៊ឺ​ថា ផលិត​ពី​ជាតិ​កៅស៊ូ​ដែរ តែ​នៅ​ខេត្តស្ទឹងត្រែង​មិនទាន់មាន​នាំ​ចូលមក​លក់​ទេ​។​
​លោកស្រី​អះអាង​លើក​ក្រោយៗ​ទៀត​បើ​ឃើញ​ទំនិញ​ទាំងនេះ​មាននៅ​លើ​ទីផ្សា​លោក ស្រី​និង​ចូលរួម​និង​រាយ​ការ​ណ៏​ជូន​ក្រុមការងារ​ភ្លាមៗ​ដើម្បី​រួមចំណែក​ការពារ​សុខភាព​កូនចៅ​យើងទាំងអស់គ្នា​។​31_11.13
​សូមបញ្ជាក់ថា​៖​ការចុះ​ពិ​និ​ត​ទំនិញ​នេះ​សា​ខាំ​កាំកុងត្រូល​ធ្វើឡើង​នៅតាម​សាលារ​រៀន​ជា​ជំ​ហ៊ាន​ដំបូង​ហើយក៏​បានដាក់​បទបញ្ជា ឲ្យ​អាជីវករ​លក់ទំនិញ​ត្រូវ​ចូលរួម ជួយ​ទប់ស្កាត់​ទាំងអស់គ្នា​ចៀសវាង កុំ​ឲ្យ​កូនចៅ​យើង​គ្រោះ​ថា្នក់​ដោយសា​គ្មាន​ការប្រុងប្រយ័ត្ន​៕