ស្ទឹងត្រែង៖ ក្នុងថ្ងៃដង្ហែទានព្រះវស្សាទៅកាន់វត្តពោធិសិរីនារាមលោកកុលសំអុលអភិបាលខេត្តស្ទឹងត្រែងបានចាត់ទុកថាផ្នែកសាសនាជាស្រែបុណ្យសំរាប់ឲ្យព្រះសង្ឃពូនជ្រុំឲ្យបានលូតលាស់ខ្ពង់ខ្ពស់ហើយចែករំលែកនូវគុណតំលៃនៃចំណេះដឹងនេះដល់ទៅយុវជនជំនាន់នេះក៏ដូចជាជំនាន់ក្រោយៗឲ្យជួយថែរក្សាដើម្បីលើកកម្ពស់វិស័យសាសនារបស់រដ្ឋយើងឲ្យរីកចំរើននិងកាន់តែរុងរឿងបន្ថែមទៀត។
នេះជាប្រសាសន៏របស់លោកអភិបាលខេត្ត លើកឡើងនៅថ្ងៃទី៣០កក្កដាឆ្នាំ២០១៥ នៅក្នុងវត្តពោធិសិរីនារាម ហៅវត្តហាងខូបានក្នុងភូមិសាមគ្គីក្រុងស្ទឹងត្រែងក្នុងពិធីនាំនូវទៀនព្រះវស្សានិងគ្រឿងទ័យទានរួមនិងថវិកាទៅប្រគេនព្រះសង្ឃគង្គចាំព្រះវស្សានៅក្នុងវត្តនោះ។
លោក អភិបាលខេត្តមានប្រសាសបន្ថែមថា៖ព្រះពុទ្ធសាសនាត្រូវផ្សាភ្ជាប់និងសង្គមដូចនេះហើយផ្នែកពុទ្ធចក្រ និងអណាចក្រមិនអាចកាត់ផ្តាច់ពីគ្នាបានទេហើយមាតាបីតានៃយើងទាំងអស់ក៏ត្រូវបង្កើនការអប់រំជួយណែនាំកូនចៅឲ្យប្រតិបត្តិសេចក្តីល្អចូលរួមគោរពច្បាប់សង្គមដូចជាច្បាប់ ចរាចរណ៏ជាពិសេសអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច។ ជាមួយនេះដែរបងប្អូនពុកម៉ែទាំងអស់ក៏ត្រូវរួសរាន់ខិតខំធ្វើការងារបង្កនបង្កើនផលដើម្បីបង្កើនសន្តិសុខស្បៀងក្នុងគ្រួសារធ្វើឲ្យជីវភាពសំបូរធូរធារបន្ថែមទៀត។
ព្រះតេជគុណព្រះនាមខាំផៃតារារ័ត្នព្រះបាឡាត់គុណខេត្តនិងជាចៅអធិការវត្តពោធិសិរីនារាមហៅវត្តហាងខូបានមានសង្ឃដីការទទួលយកនូវការក្រើនរំលឹកពីឯកឧត្តមអភិបានខេត្តពីព្រោះនេះក៏ជាការប្រៀនប្រដៅដ៏មានតំលៃ សំរាប់ធ្វើឲ្យសង្គមជាតិយើង មានការលើកចម្កើងសីលធម៌រស់នៅ គ្រប់វ័យទាំងអស់ដើម្បីបញ្ជៀសកុំឲ្យកើតនៅក្នុងសង្គមគ្រួសា រណាមួយឬបង្កនូវអំពើហឹង្សា ប្រព្រឺត្តនូវអំពើអប្បាយមុខទាំងប្រាំងដូចជាល្បែងស្រី-ល្បែងស្រា-ល្បែងភ្នាល់ -ល្បែងសេពគប់មិត្តមិនល្អ-និងល្បែងដើរលេងពាលាអាវាសែរនៅពេលយប់។
ព្រះតេជគុណមានសង្ឃដីការបន្ថែមថា៖ព្រះអង្គនិងប្រឹងប្រែងបំពេញតូនាទីជាសង្ឃនិងខិតខំចូលរួមផ្តល់ការអប់រំផ្សព្វផ្សាយនូវធម៌វិន័យតាមផ្លូវព្រះពុទ្ធសាសនាដល់ពុទ្ធបរិស័ទដើម្បីលើកតម្កើនអរីយធ៌ម វប្បធម៌សាសនាជាតិយើងឲ្យមានភាពឧត្តមខ្ពង់ខ្ពស់។
សូមបញ្ជាក់ថា៖បុណ្យដង្ហែរទៀនព្រះវស្សានេះឯកឧត្តមកុល សំអុលអភិបាលខេត្តស្ទឹងត្រែងបាននាំនូវគ្រឿងឧបភោគ បរិភោគ ទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃគង្គចាំព្រះវស្សានៅវត្តចំនួនពីរមានវត្តហាងខូសួន និងវត្តហាងខូបានព្រមទាំងបច្ចយ័បានពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចូលរួមបានចំនូន៣.៥១០.០០០រៀលក្នុងនោះមានថវិការរបស់ឯកឧត្តមចំនួន៨០ម៉ឺនរៀល៕