ប្រជាពលរដ្ឋបានប្រគល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដល់មន្រ្តីស៊ីម៉ាក់ ដើម្បីយកទៅកំទេចចោយជាសវាងការគ្រោះថា្នក់

0

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៥នេះក្មេងៗបានប្រទះឃើញកាំភ្លើងអាកាមួយដើមកប់ក្នុងភក់ពេលពួកគេកំពុង តែចុះរាវគ្រំ និងខ្យង នៅក្នុងស្ទឹងស្ថិតនៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ក្រោយពីប្រទះឃើញកាំភ្លើងរួចមកimage (2) ក្មេងៗទាំងនោះបានទៅប្រាប់ទៅឪពុកម្តាយរបស់ខ្លួនហើយពេលនោះឪពុកកុមារីក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកយកទៅរក្សាទុករង់ចាំការស្រាវជ្រាវបន្តទៀតតាមជំនាញរបស់ខ្លួន។ចំណែកនៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តមានបន្ទាយជ័យវិញ ប្រជាពលរដ្ឋក៏បានប្រទះឃើញគ្រាប់បែកមួយគ្រាប់ផងដែរ ដែលត្រូវបានជនមិនស្គាល់មុខយកទៅទុកចោលត្រង់ដំបូក ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិត របស់ប្រជាពលរដ្ឋនៅទីនោះឡើយពីព្រោះក្រោយពេលដែល ប្រទះឃើញភ្លាម ប្រជាពលរដ្ឋបានរាយការណ៍ទៅនគរបាលមូលដ្ឋាន ដើម្បីទាក់ទងទៅស៊ីម៉ាក់ចុះមកទទួលយកទៅកំទេចចោលតែម្តង។កន្លងមកលោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យបានបង្កើតនយោបាយលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងឡាយណាដែលបានប្រទះឃើញ អាវុធយុទ្ធភ័ណមិនទាន់ផ្ទុះត្រូវរាយការណ៍ទៅនគរបាលប៉ុស្តិ៍ និង បានជំនាញដើម្បីយមទៅកំទេចចោល។លោកអាត់ខែមបាននិយាយបន្តថានគរបាលទាំងអស់ត្រូវបង្កើនការផ្សព្វផ្សាយឲ្យកាន់តែខ្លាំងឡើងដល់ប្រជាពលរដ្ឋអំពីបញ្ហាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះព្រោះវាអាចមានគ្រោះថ្នាក់ដល់អាយុជីវិ តប្រជាពលរដ្ឋបានយ៉ាង ងាយបើសិនណាប្រជាពលរដ្ឋទាំងអស់នោះហានប៉ះពាល់វានេះជាការងារសង្គមមួយដែលសមិត្តកិច្ចត្រូវតែគិត៕image (3)