ច្រកអន្តរជាតិ និង​ច្រករបៀងនានាក្នុងដំបន់ភ្នំឌិនកំពុងតែបើកភ្លើងខៀវឲ្យទំនិញគេចព័ន្ធចូល

0

ខេត្តតាកែវ៖ ទោះបីជាមន្រ្តីគយនិងជំនាញពាក់ពាន់តាមតាមព្រំដែនធ្វើការឆែករថយន្តដែលចូលមកកម្ពុជាទាំងរថយន្តដឹកទំនិញនិងរថយន្តទេសចរណ៍យ៉ាងតឹងរឹងដើម្បីពិនិត្យទំនិញនិងគុណភាពទំនិញដែលនាំចូលមកកម្ពុជាយ៉ាងណាកដោយ ក៏នៅតែមានរថយន្តខ្លះដែលឃ្លុំបេ11222021_470593643096862_2959700273586640687_nជិតៗត្រូវបានបើកភ្លើងខៀវទៅវិញសម្រាប់ការនាំទំនិញចូល។ បើតាមសម្តីរបស់មន្រ្តីដែលនគរបាលដែលយាមនៅច្រកអន្តរជាតិភ្នំឌិនសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា គយនិងជំនាញពាក់ពាន់ដែលប្រចាំការនៅទីនេះមិនហ៊ានប៉ះពាល់ទេចំពោះឡានទំនិញធំៗមួយចំនួនដែលចូលមក ព្រោះរថយន្តទំនិញទាំងនោះជារបស់អ្នកមានអំណាចដែលបានរតការណ៍ក្រៅផ្លូវច្បាប់សម្រាប់នាំទំនិញចូលរួចហើយ។ មន្រ្តីនគបាលដដែលបានបន្តទៀតថា រថយន្តដឹកទំនិញមួយក្រុមក្នុងចំណោមរថយន្តដឹកទំនិញជាច្រើនទៀតដែលយកទំនិញគេចព័ន្ធមកនោះជារបស់លោកជ្រិង ឆាយ និង​ លោកផ្កាយ១ស្នងការរងនគរបាលខេត្តកំពត់ បានយកមកស្តុកទុកនៅក្នុងឃ្លាំងមួយកន្លៃងស្ថិតនៅភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ នៅពេលថ្ងៃ លុះពេលយប់ទើបដឹកចេញយកទៅដាក់តាមផ្សារនានាក្នុងប្រទេសកម្ពុជាដែលគេត្រូវចែកចាយ។ឡានដឹកទំនិញគេចព័ន្ធ តាមប្រភពព័ត៌មានផ្សេងទៀតពីប្រជាពលរដ្ឋដែលនៅក្បែរឃ្លាំងស្តុកទំនិញនោះបានឲ្យដឹងផងដែរថា ឃ្លាំងស្តុកទំនិញខាងលើដែលភាគច្រើនសុទ្ធតែទំនិញគេចព័ន្ធនោះ ជាប្រភេទទំនិញដូចជា សំបកកងរថយន្ត គ្រឿងបណ្លាស់រថយន្ត និង ក្រណាត់កាត់សំលៀកបំពាក់ជាដើម ហើយទំនិញទាំងអស់នេះមួយចំនួនយកមកលក់នៅស្រុកខ្មែរ និង មួយចំនួនទៀតបន្តយកទៅលក់នៅប្រទេសផ្សេងទៀតតាមការបញ្ជាទិញរបស់ពួកគេ។ យើងមិនដឹងថាព័ន្ធនាំចេញក្រៅប្រទេសនៅវៀតណាមមានតម្លៃថ្លៃឬយ៉ាងណា ទើបបានជាមានឈ្មួញនាំចូលមកប្រទេសកម្ពុជាដោយគេចមិនបង់ព័ន្ធ តែនៅពេលយកចេញពីកម្ពុជាទៅលក់បន្តទើបបង់ព័ន្ធចេញបែបនេះទៅវិញ មានន័យថា យកចូលខ្មែរមិនបង់ព័ន្ធ ពេលយកចេញពីខ្មែរទៅលក់វិញទើបបង់ព័ន្ធ គឺចំណេញបានមួយលើកក្នុងការបង់ព័ន្ធចូលរដ្ឋ។ សកម្មភាពដឹកទំនិញគេចព័ន្ធដដែលជារៀងរាល់ថ្ងៃបែបនេះមិនមែនអាជ្ញាធរពាក់ពាន់មិនដឹងនោះទេ សំខាន់គឺពួកគាត់បានទទួលលុយទឹកតែពីពួកឈ្មួញចូលហោបៅខ្លួនរួចបាត់ទៅហើយ ម៉្យាងទៀតឈ្មួញដែលហ៊ានលោតឆត្របែបនេះក៏មែនមិនជាជនសាមញ្ញនោះដែរ គឺពួកគាត់មានខ្សែរយៈជាមួយនិងមន្រ្តីធំៗទៀតផង បើមិនដូច្នោះយ៉ាងច្រើនណាស់រត់បានមួយលើកនិងត្រូវរឹបអូសនិងផាកពិន័យជាមិន។ ទាក់ទិននិងឃ្លាំងស្នុងទំនិញ និង ទំនិញគេចព័ន្ធខាងលើនេះប្រជាពលរដ្ឋនិងអាជ្ញាធរតូចតាចសូមឲ្យមន្រ្តីថ្នាក់លើចុះទៅត្រូវពិនិត្យផ្ទាល់ផង ព្រោះមន្រ្តីនៅព្រំដែនដូចជាត្រូវថ្នាំសន្តំពួកឈ្មួញទាំងនោះអស់ហើយ ពិនិត្យតែកងម៉ូតូឡានតូចៗដែលដឹកទំនិញ ដើម្បីធ្វើរបាយការណ៍ឡើងទៅថ្នាក់លើកំឲ្យមានឈ្មោះថាមន្រ្តីមិនធ្វើការប្រចាំថ្ងៃ។11222021_470593643096862_2959700273586640687_n