ឧត្តរមានជ័យ៖ នៅវេលាម៉ោង៧និង៤០នាទីថ្ងៃទី១ ខែសីហា. ឆ្នាំ២០១៥ ប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារចាស់អន្លង់វែង កំពុងរិះគន់ទៅលើគំនរសំរាមដែលប្រធានផ្សារចាស់អន្លង់វែងឈ្មោះអម រុន បណ្តោយអោយរីកស្គះស្គាយ នៅខាងក្រោយផ្សារចាស់អន្លង់វែងកំពុងធ្វើ
ឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករនៅក្នុងផ្សារទាំងអស់គ្នារិះគន់យ៉ាងទ្លាំងទៅលើប្រធានផ្សារឈ្មោះអម រុន ដែលបណ្តោយឲ្យអ្នកម៉ៅការសំរាម យកសំរាមទៅចាក់ចោលនៅតាមណ្តោយផ្លូវខាងក្រោយផ្សារនោះ។ក្រុមអាជីវករបន្តថា តាំងពីកើតផ្សារនេះជាច្រើនឆ្នាំមកហើយកំនរសំរាមនៅខាងក្រោយផ្សារនេះ គឺមានរហូតមិនដែលឃើញអ្នកម៉ៅការសំរាមមកប្រមូលឲ្យអស់ម្តងណានោះទេ បើនៅរដូវប្រាំងគេគ្រាន់តែដុតវាតែប៉ុណ្ណោះ ហើយការដុតនោះ. ធ្វើអោយផ្សែងគ្របដណ្តប់ពេញទាំងផ្សារនិងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវដែលពោពេញទៅដោយសំរាមស្អុយរលួយជះខ្លិនស្អុយយ៉ាងខ្លាំងជាទីបំផុត។ហើយអាជា្ញធរស្រុក ខេត្ត អត់មានវិធានការអ្វីទាល់តែសោះ ចំពោះផ្សារចាស់អន្លង់វែងនេះ ហើយផ្លូវចូលទៅក្នុងផ្សារក៏ពិបាកធ្វើដំណើរទៀតផង៕





































