លោកឧត្តមសេនិយ៍ត្រី ឱបូរិន្ទនិងក្រុមការងារបាននាំទៀនវស្សានិងទេយ្យទានយកទៅប្រគេនព្រះសង្ឃ២វត្តស្រុកមង្គលបូរី

0

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១សីហាឆ្នាំ២០១៥លោកឧត្តមសេនីយ៍ត្រីឱបូរិន្ទមេបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យនិងក្រុមការងារជាច្រីននាក់បាននាំយកទៀនវស្សានិងទេយ្យទាននិងបច្ច័យយកទៅប្រគេនព្រះសង្ឃចំនួន២វត្តក្នុងស្រុកមង្គលបូរីសំរាប់បានបុណ្យimage (3)កុសលទៅជាតិក្រោយលោកឪបូរិន្ទបាននិយាយថាបច្ច័យជាច្រើនដែលយកទៅប្រគេនព្រះសង្ឃចូលវស្សា៣ខែនោះគឺផ្តួចផ្តើមឡើងរបស់លោកឧបនាយករដ្ឋមន្រ្តីកែគឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។លោកឨបូរិន្ទបាននិយាយបន្តថាវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋប្រជាពលរដ្ឋតែងតែគោរពនិងបូជាយ៉ាងល្អដល់ព្រះពុទ្ធសាសនាធ្វើឲ្យជះឥទ្ធិពលដំ ល្អសំរាប់សង្គម និងគ្រួសារក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ។នៅចំពោះមុខព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងវត្តស្រះរង្សីលោកឱបូរិន្ទបានផ្តាំផ្ញើនិងធ្វើការការសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនិងភាពរាំងស្ងួតរយះពេលកន្លងមកធ្វើឲ្យប្រជាពលរដ្ឋខ្វះទឹកបរិភោគនិងខ្វះទឹកធ្វើស្រែយ៉ាងខ្លាំងតែសំណាងល្អមានភ្លៀងធ្លាក់មកជោគជំធ្វើឲ្យស្រូវរស់ឡើងវិញនិងប្រជាពលរដ្ឋមានទឹកបរិភោគធម្មតាឡើងវិញ។image (2)លោករិន្ទបាននិយាយបន្តថារយះពេលកន្លងមកលោកឧបនាយករដ្ឋមន្រ្តីកែគឹមយ៉ាន អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តតែងតែគិតគូដល់ការរស់នៅរបស់ប្រជាពលរដ្ឋ តាមមូលដ្ឋានឆ្លៀតរកពិភពទឹកឲ្យ ជួយសង់ផ្ទះឲ្យអ្នកដែលជួបប្រទះនូវខ្យល់កន្ត្រាក់បានជាច្រើនខ្នងនិងជួយឧបត្ថម្ភដល់ជនក្រីក្រ មេម៉ាយគ្មានទីពឹងនិងជួយជាមនុស្សធម៍ជាច្រើនទៀតផង។ឆ្លៀតក្នុងឱកាសនោះក៏បានលើកឡើងនូវការរីកចម្រើន របស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនយ៉ាងផុលផុសរយះពេលជាច្រើនទស្សវត្តកន្លងមកនេះ។លោកបានន្តតថាម្រាប់ត្តដងរុនទួលននស្សា១គូលាកយធុងងច្ច័យ៧០មឺុនរៀលចំណែតយតាជនួន៥៩នាក់នុងក់ទួលន១មឺុនរៀល។បន្ទាប់មកវត្តសុរិយារាមស្រះរាំងទទួលបានទៀនព្រះវស្សាចំនួន២គូនិងបច្ច័យ៩០មឺុនរៀលព្រមទាំង គ្រឿងឧបភោគ បរិភោគ មួយជាច្រើនផ្សេងទៀត។ជាមួយគ្នានោះផងដែរលោក ឱបូរិន្ទក្នុងជាប្រធានក្រុមការងារចុះជួយឃុំស្រះរាំងបានជួបសំណេះសំណាលជាមួយ មេភូមិ សមាជិកភូមិទាំង៩ភូមិសុំឲ្យនាំគ្នាចុះធ្វេីបច្ចុប្បន្នភាពប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួនឲ្យបានច្បាស់លាស់ និងតាមដានមេីលរាល់ការរស់នៅតេីគាត់ធ្វេីអ្វី ទៅណា។បន្ទាប់ ពីសំណេះសំណាលលោកឱបូរិន្ទបានជូនរបស់កំដរដៃដល់មេភូមិនិងក្រុមប្រក្សាឃុំ១៦នាក់ទទួលបានប៊ីចេង១កញ្ចប់ថវិកា២មឺុនរៀលនឹងសន្យាទិញទូរស័ព្ទឲ្យមេភូមិទាំង៩ភូមិម្នាក់១គ្រឿងដេីម្បីងាយស្រួលធ្វេីការងារទាកទងគ្ ា ផងដែរ៕image (1)